ស្ត្រី​ម្នាក់ ​ដេក​ស្លាប់​នៅ​មាត់​ប្រឡាយ អាជ្ញាធរ​ និង​សមត្ថកិច្ច​ជួយ​សម្ភារៈ​មនុស្សធម៌​

ស្ត្រី​ម្នាក់ ​ដេក​ស្លាប់​នៅ​មាត់​ប្រឡាយ អាជ្ញាធរ​ និង​សមត្ថកិច្ច​ជួយ​សម្ភារៈ​មនុស្សធម៌​

ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ក្នុង​វ័យ​ប្រហែល​៥០​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​​ប្រឡាយ បឹង​សាឡាង ហើយ​ត្រូវ​បាន​អាជ្ញាធរ​ និង​សមត្ថកិច្ច ​ជួយ​ជា​ថវិកា​មនុស្ស​ធម៌​ និង​ចេញ​ក្ដារមឈូស​បញ្ជូន​ទៅ​ទី​រាម​វត្ត​ ដើម្បី​បូជា​ផង​ដែរ ស្រប​ពេល​ដែល​ស្ត្រី​ម្នាក់​នេះ​ជា​ស្ត្រី​អនាថា គ្មាន​ញាតិមិត្ត។​

ហេតុការណ៍​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​និង​០០​នាទី នៅ​ចំណុច​ស្ពាន​ប្រឡាយ​ទឹក​ស្អុយ​៣៣៦ ក្រុម​១៧ ភូមិ​៦ សង្កាត់ បឹង​សា​ឡាន ខណ្ឌ​ទួលគោក។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣០​មេសា វេលា​ម៉ោង​៨​និង​០០​នាទី នៅ​ចំណុច​ស្ពាន ប្រឡាយ​ទឹក​ស្អុយ ៣៣៦ ក្រុម​១៧ ភូមិ​៦ សង្កាត់​បឹង​សា​ឡាន ខណ្ឌ​ទួលគោក​ មាន​ករ​ណី មនុស្ស​០១​នាក់​ ភេទ​ស្រី ​អាយុ​ប្រហែល​៥០​ឆ្នាំ​ជាង​ បាន​ដេក​ស្លាប់​នៅ​ម្តុំ​ស្ពានថ្ម​កៀន​មាត់​ប្រឡាយ​លូទឹកសម្អុយ ហើយ​បើ​តាម​ការសាកសួរ​មួយ​ជំហាន​ពី​អ្នកជិតខាង គាត់​ឈឺ​រ៉ាំរ៉ៃ បាន​ដើរ​ដេក​គ្រប់​ទី​កន្លែង ​លុះ​ម៉ោង​៨​និង​០០​នាទី ​គាត់​បាន​ដេក​ស្លាប់​នៅ​កៀន​ប្រឡាយ​លូទឹកសម្អុយ​នេះ​តែម្ដង។

សាកសព ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​វត្ត​សំបួរមាស ខណ្ឌ​ដង្កោ ដើម្បី​បូជា ដោយ​ក្នុង​នោះ​លោក​ស៊ឹម ពិសិដ្ឋ អធិការរង​នគរបាល​ខណ្ឌ​ទួលគោក​ជា​អ្នក​ជួយ​ចេញ​ក្ដារមឈូស​៕​