CL ត្រូវប្រិយមិត្តរិះគន់ថា ចង់លក់ខ្លួន ក្រោយបង្ហោះរូប មួយសន្លឹកលើ Instagram

កូរ៉េ៖ កំពុងក្លាយជា តារាកូរ៉េ ដែលមានឈ្មោះបោះសម្លេង នៅសហរដ្ឋមេរិក និងស្ទីលតុបតែងខ្លួន កាន់តែសិចស៊ី កំពូលតារាចម្រៀង CL ថ្មីៗនេះត្រូវប្រិយមិត្តរិះគន់ យ៉ាងចាស់ដៃ ក្រោយបង្ហោះរូបភាពសិចស៊ី មួយសន្លឹកក្នុង Instagram ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ ២៤ឆ្នាំមេក្រុម 2NE1 នាង CL ត្រូវអ្នកគាំទ្ររិះគន់ ក្រោយបង្ហោះរូបភាព សិចស៊ីមួយសន្លឹក ក្នុង Instagram ដោយបង្ហាញស្ទើរ អស់ដើមទ្រូង ហើយប្រិយមិត្តជាច្រើន នាំគ្នានិយាយថារូបភាពនេះ មិនសមរម្យ រហូតមានអ្នកខ្លះទៀត ហ៊ានប្រើពាក្យថា បង្ហោះរូបបែបនេះ CL ហាក់ចង់លក់ខ្លួន និងមានអ្នកខ្លះទៀត យកនាងទៅប្រៀបធៀប ជាមួយ Sulli, HyunA ដោយបន្ថែមថា អ្នកទាំងសុទ្ធសឹង ជាតារាអាងភាពសិចស៊ី ៕

CL ត្រូវប្រិយមិត្តរិះគន់ថា ចង់លក់ខ្លួន ក្រោយបង្ហោះរូប មួយសន្លឹកលើ Instagram