ការពិត ៥ យ៉ាង អំពីការចាក់ទឹកក្រៅពាង ដែលស្ត្រីៗគួរដឹង

ការពិត ៥ យ៉ាង អំពីការចាក់ទឹកក្រៅពាង ដែលស្ត្រីៗគួរដឹង

ការបាញ់ទឹកកាមនៅខាងក្រៅ ឬហៅថាចាក់ទឹកក្រៅពាង គឺជាវិធីសាស្ត្រមួយ ដែលមនុស្សភាគច្រើនគិតថា អាចជួយពន្យារកំណើតបាន ប៉ុន្តែ វាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ យ៉ាងណាមិញ មានគូរសង្សារជាច្រើន នៅតែមិនបានដឹង អំពីការប្រឈមមុខ និងផលវិបាកធ្ងន់ធ្ងរ របស់វានៅឡើយទេ។ ខាងក្រោមនេះ គឺជាការពិត ៥ យ៉ាង អំពីការចាក់ទឹកក្រៅពាង ដែលអ្នកគួរតែពិចារណា ប្រើប្រាស់វិធីពន្យារកំណើតផ្សេងទៀត ដែលមានប្រសិទ្ធភាពជាងនេះហើយ។
មានការបរាជ័យ ខ្ពស់ជាងស្រោមអនាម័យ
ការចាក់ទឹកក្រៅពាង ត្រូវបានគេរកឃើញថា មិនសូវមានប្រសិទ្ធភាព ក្នុងការបង្ការការមានផ្ទៃពោះដោយចៃដន្យឡើយ បើសិនជាយើងប្រៀបធៀប នឹងស្រោមអនាម័យ ថ្នាំពន្យារកំណើត និងការដាក់កងក្នុងស្បូន។ តាមពិត ការសិក្សារកឃើញថា អត្រាបរាជ័យរបស់វាខ្ពស់រហូតដល់ ១៧ ភាគរយឯណោះ ចំណែកឯស្រោមអនាម័យវិញ មានតែ ២ ភាគរយទេ។
អ្នកមានជំនាញប្រើវិធីនេះ មានអត្រាបរាជ័យតែ ៤ ភាគរយប៉ុណ្ណោះ
យកល្អ គួរតែចាំថា ការចាក់ទឹកក្រៅពាង មិនមែនជាវិធីដែលងាយស្រួលធ្វើនោះទេ ដូច្នេះ ទឹកកាមអាចនឹងមានឱកាសច្រើនណាស់ ចូលទៅក្នុងទ្វារមាសខាងស្រី។ បើសិនជាអ្នក និងដៃគូកំពុងតែព្យាយាម ធ្វើវិធីនេះជាលើកដំបូងនោះ យកល្អ គួរតែប្រើស្រោមអនាម័យជំនួសវិញទៅ។

មិនអាចបង្ការជំងឺកាមរោគបានឡើយ
ចូរចាំថា ការចាក់ទឹកក្រៅពាង មិនអាចការពារអ្នក ពីជំងឺកាមរោគបានឡើយ ហើយបើសិនជាអ្នក ឬដៃគូ មានដៃគូរួមភេទច្រើន អ្នកនឹងអាចឆ្លងជំងឺកាមរោគ ច្រើនប្រភេទជាមិនខាន។
ការហៀរទឹកកាម មុនពេលចេញទឹកកាមពិតប្រាកដ ក៏អាចបណ្តាលឲ្យមានផ្ទៃពោះបានដែរ
ខណៈពេលដែលវា គឺជារឿងដ៏កម្រមួយ ដែលការហៀរទឹកកាម មុនពេលចេញទឹកកាមពិតប្រាកដ អាចឲ្យមានផ្ទៃពោះបាននោះ តែវានៅតែជារឿង អាចកើតមានដដែលទេ។

ពេលវេលា គឺជារឿងសំខាន់
ដូចបាននិយាយពីខាងលើអញ្ចឹងថា ការអនុវត្តការចាក់ទឹកក្រៅពាង មិនមែនជារឿងស្រួលឡើយ ហើយវាក៏ត្រូវការពេលវេលាដែរ។ ទោះបីជាធ្លាក់ទឹកកាមមួយដំណក់ ក៏វាគ្រប់គ្រាន់ក្នុងការ បង្កឲ្យការមានផ្ទៃពោះបានដែរ៕

ប្រភពពី៖http://health.com.kh/