កត្តា ៥ យ៉ាង ដែល​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​រលាក​សន្លាក់​នៅ​ថ្ងៃ​អនាគត​

កត្តា ៥ យ៉ាង ដែល​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​រលាក​សន្លាក់​នៅ​ថ្ងៃ​អនាគត​

បើសិនជាអ្នកអាយុខ្ទង់ ២០ ទៅ ៣០ ឆ្នាំទេនោះ អ្នកពិតជាមិនដែលគិតថា ខ្លួនឯងអាចមានជំងឺរលាកសន្លាក់ទេ ប៉ុន្តែ វាអាចនឹងកើតឡើង នៅពេលអ្នកអាយុកាន់តែច្រើន។ ចូរចាំថា បើសិនជាអ្នកមិនយកចិត្តទុកដាក់ ទៅលើសន្លាក់ឲ្យបានល្អទេនោះ អ្នកអាចនឹងងាយរងគ្រោះ ដោយសារតែជំងឺនេះណាស់។ យ៉ាងណាមិញ យើងខ្ញុំមានរឿង ៥ យ៉ាង ដែលអាចអ្នកនឹងប្រឈមកាន់តែខ្លាំង នឹងជំងឺរលាកសន្លាក់នេះនៅពេលអនាគត។
ធ្លាប់រលាកសន្លាក់
បើសិនជាម្តាយ ឬឪពុកអ្នកមានជំងឺរលាកសន្លាក់ នោះអ្នកគួរតែឲ្យពេទ្យ ពិនិត្យលើកំហាប់ឆ្អឹង ធ្វើតេស្តកំហាប់ឆ្អឹង ឬធ្វើតេស្តឈាមមើលទៅ។ ព្រោះកាលណាគ្រួសារ ធ្លាប់មានជំងឺរលាកសន្លាក់ វានឹង អាចធ្វើឲ្យ មនុស្សជំនាន់ក្រោយ ប្រឈមមុខដែរ។ មានកត្តាហ្សែន និងមជ្ឈដ្ឋានជាច្រើន ដែលធ្វើឲ្យមនុស្សម្នាក់ ងាយកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃបាន។
កំពុងតែធាត់ជ្រុល
កាលណាធាត់ជ្រុល ហើយរស់នៅបែបអសកម្មទៀត វាពិតជាងាយនាំឲ្យកើត ជំងឺរលាកសន្លាក់ណាស់។ សន្លាក់ជង្គង់ និងកែងជើង ជាអ្នកទ្រទម្ងន់រាងកាយទាំងមូល ដូច្នេះ កាលណាធាត់ពេក វានឹងបង្កការដាច់ដោចបន្តិចម្តងៗ ដល់សន្លាក់ទាំងនោះ។ មធ្យោបាយដ៏ល្អបំផុត ដើម្បីចៀសវាងការរលាកសន្លាក់ គឺជាការសម្រកទម្ងន់ និងពង្រឹងដល់សាច់ដុំ នៅជុំវិញសន្លាក់ទាំងនោះ។
គាំងសន្លាក់ព្រឹកឡើង
បើសិនជាមានការឈឺចាប់នៅសន្លាក់ និងសាច់ដុំ ហើយមិនអាចធ្វើចលនាបាន រយៈពេលពីរបីនាទីដំបូង ក្រោយពីភ្ញាក់ពីគេងនោះ ចូរសម្គាល់វាទុកផង ព្រោះវាអាចជាសញ្ញាមួយ នៃជំងឺរលាកសន្លាក់ធ្ងន់ធ្ងរដែរ។ ការឈឺចាប់ ក្រោយពីអង្គុយយូរ ឬគេងយូរ ក៏ជារឿងគ្រោះថ្នាក់មួយដែរ។ បើសិនជាការគាំងសន្លាក់ កើតឡើងបែបនេះ អ្នកត្រូវតែធ្វើតេស្តឈាម និងថតកាំរស្មីអ៊ិច ដើម្បីរកមើលបញ្ហានៅសន្លាក់នោះផង។

ឈឺសន្លាក់
ការឈឺចាប់នៅសន្លាក់ក្នុងពេលដើរ ឡើងកាំជណ្តើរ និងអង្គុយ គឺជាសញ្ញាមួយ នៃជំងឺរលាកសន្លាក់ហើយ។ ពេលខ្លះ ការឈឺចាប់អាចនឹងធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ ដល់ការគេងអ្នកទៀតផង។

អស់កម្លាំង
នេះគឺជាអាការៈមួយទៀត របស់ជំងឺរលាកសន្លាក់ដែរ។ ការអស់កម្លាំង បូករួមនឹងក្តៅខ្លួន ឬឈឺចាប់នៅកន្លែងដែលមិនមែនជាសន្លាក់ អាចជាសញ្ញាមួយនៃការរលាក ដែលអាច្រឡំនឹងជំងឺផ្តាសាយដែរ។ បើសិនជារឿងនេះ កើតឡើងជាញឹកញាប់នោះ ចូរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវាយតម្លៃទៅលើសុខភាពអ្នកទៅ៕

ប្រភពពី៖http://health.com.kh/

 

  • កត្តា ៥ យ៉ាង ដែល​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​រលាក​សន្លាក់​នៅ​ថ្ងៃ​អនាគត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត