ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​នឹង​ខ្យល់​កន្ដ្រា​ក់ ​បង្ក​មហន្ដរាយ​ តាម​ខេត្ត​នានា

ខេត្តសៀមរាប ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ នឹង​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ មេ​សា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ភូមិ​មួយ​ចំនួន ក្នុង​នោះ​មាន ភូមិ​វត្ដ ភូមិ​ស្រែ​ពោធិ៍ ភូមិ​ដៃ​រាវ ភូមិ​គោក​វត្ដ ភូមិ​ស្រែ​ណូ​យ ក្នុង​ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​កោះសន្ដិភាព​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ មេ​សា ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្ស​ល់​ន្ដ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧ រសៀល ថ្ងៃ​ទី​២៨ មេ​សា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ភូមិ​ចំនួន​៥ បណ្ដាល​ឱ្យ​ផ្ទះ​ខូចខាត​២៥៩​ផ្ទះ ក្នុង​នោះ​ផ្ទះ​រលំ​ដល់​ដី​ទាំងស្រុង​អស់​២៤​ខ្នង ស្មើនឹង​២៤​គ្រួសារ និង​បុ​ើ​ង​ដំបូល​២៣៥​ខ្នង ស្នើ​នឹង​២៣៥​គ្រួសារ ខូច​រថយន្ដ​០៦​គ្រឿង និង​អីវ៉ាន់​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ ព្រមទាំង​មាន​អ្នក​របួសធ្ងន់​ស្រាល​៣​នាក់ ។ ក្នុង​នោះ​រង​របួសស្រាល​២ និង​ធ្ងន់​ម្នាក់ ភេទ​ស្រី​ឈ្មោះ ម៉​ង់ ពេញ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ណូ​យ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ត្រូវ​របួសធ្ងន់​ក្នុង​ហេតុការណ៍​រលំ​ផ្ទះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដសៀមរាប ។ ចំណែក​អ្នក​របួសស្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្រែ​ណូ​យ ។

លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ដាក់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ផ្ទះសម្បែង​ដោយសារ​ខ្ស​ល់​កន្ដ្រាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ដើម្បី​នាំ​គ្នា​ជួយ​សាងសង់​ផ្ទះ​ដែល​រលំ​ដល់​ដី និង​បុ​ើ​ង​ដំបូល​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ ។

ខេត្ដព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះភ្លើង​បាញ់​ឆេះ​ខ្លោច​ពេញ​ដងខ្លួន និង​បាន​ស្លាប់​បាត់បង់​ជីវិត ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ដែល​បុរស​រូប​នោះ កំពុង​ដេក​ក្នុង​រោង​មួយ​កន្លែង​កណ្តាល​វាលស្រែ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នៅ​ចំណុច​វាលស្រែ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។ បុរស​រង​គ្រោះ​មានឈ្មោះ ពុន សំ​អឿ​ន អាយុ​៤៨​ឆ្នាំ មានមុខរ​បរជា​អ្នក​ចិញ្ចឹម​ទា និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ជើង​ទឹក ក្រុង ព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​តែងតែ​ទៅ​ដេក​យាម​ទា​របស់​ខ្លួន នៅ​ក្នុង​កូន​រោង​កណ្តាល​វាលស្រែ ជា​រៀង​រាល់​យប់ ហើយ​មិន​ដែល​មាន​បញ្ហា​អ្វី​កើត ឡើង​ទេ ។ ប៉ុន្តែ​ជា​អកុសល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង និង​មាន​ផ្លេកបន្ទោរ​ផង​ដែរ ។ លុះ​នៅ​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ក៏​មាន​រន្ទះបាញ់​ចំ​រោង​ដែល​ជន​រង​គ្រោះ​កំពុង​ដេក ទើប​បណ្តាល​ឱ្យ​ឆេះ​ខ្លោច​ជន​រង​គ្រោះ និង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ឡើង​ទើប​មាន​អ្នក​បានឃើញ ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​ពាក់​នាឡិកា ១​នៅ​នឹង​ដៃ ព្រមទាំង​មាន​ទូរស័ព្ទ​១​គ្រឿង​ទៀត​នៅ​ក្នុង​ហោប៉ៅ​ខោ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា រន្ទះ​ដែល​បាញ់​ចំ​រោង​ដែល​ជន​រង​គ្រោះ​ដេក​នោះ គឺ​អាច​បណ្តាល​មក​ពី​ចរន្ត​រន្ទះ ស្រូប​ឆ្លង​ជាមួយនឹង​នាឡិកា ឬ​ក៏​ទូរ​សព្ទ័​ដៃ​នោះ​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​រន្ទះបាញ់​បុរស​ចិញ្ចឹម​ទា​ខាងលើ​ឱ្យ​ស្លាប់​ហើយ​នោះ រន្ទះ​ក៏ បាន​បាញ់​ទៅ​លើ​ពន្ធនាគារ​ខេត្តព្រៃវែង​ផង​ដែរ និង​បាន​បណ្តាល​ឱ្យ​ខូច​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ពន្ធនាគារ​នោះ​អស់​ចំនួន​៩​គ្រឿង ឧបករណ៍​បញ្ជា​កាមេរ៉ា​១​ឈុត ទូរទស្សន៍​២​គ្រឿង និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ ក៏​ខូចខាត​ទូរទស្សន៍​អស់​ប្រមាណ​១០​គ្រឿង​ផង​ដែរ ។

ខេត្ត​ឧត្ដ​មាន​ជ័យ ៖ លំនៅ​ឋាន​ដួល​រលំ​ដល់​ដី​១៤​ខ្នង និង​ប៉ើង​ដំបូល​២០​ខ្នង ខណៈ​ភ្លៀង​មួយ​មេ​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​មក​លើ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា​នៅ​ក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

អ្នក​ភូមិ​និយាយ​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុង​អំឡុង​ដើម​ខែមេសា​ឆ្នាំ​នេះ មេឃ​ក្តៅ​ខ្លាំង​ណាស់​ស្ទើរតែ​ស៊ូទ្រាំ​មិន​បាន ដោយឡែក​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ស្រាប់តែ​មេឃ​បាន​ប្រែ​ពណ៌​ខ្មៅ ហើយ​ភ្លាម​ៗ​នោះ​ភ្លៀង​បាន​ធ្លាក់​មក​បន្តិចបន្តួច​បើ​យើង​ត្រងទឹក​វិញ​មិន​បាន​មួយ​ធុង​ទេ តែ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​ណាស់​បណ្តាល​ឲ្យ​លំនៅ​ឋាន​ខូចខាត​ជា​ច្រើន​ខ្នង ។

មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ទៅ​លើ​ភូមិ​ចំនួន​៣​គឺ ១-​ភូមិ​គោក​សំព័រ​ផ្ទះ​១០​ខ្នង​បាក់​ដួល​ដល់​ដី ១៥​ខ្នង​ប៉ើង​ដំបូល​។ ចំណែក​ត្រាក់​ទ​រ័​មួយ​គ្រឿង រថយន្ត​១​គ្រឿង និង​ម៉ូតូ​២​គ្រឿង​ត្រូវ​ផ្ទះ​រលំ​សង្កត់​ខូចខាត​ស្ទើរ​ទាំងស្រុង ។ ២-​ភូមិ​ត្រពាំង​ធំ ផ្ទះ​៣​ខ្នង​ប៉ើង​ដំបូល និង​៣-​ភូមិ​ទំនប់​ថ្មី ផ្ទះ​៤​ខ្នង​បាក់​ដួល​ដល់​ដី ២​ខ្នង​ប៉ើង​ដំបូល និង​មនុស្ស​ចំនួន​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​នាំ​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ។

បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ហាក់​កំពុង​យាយី​កាន់តែ​អាក្រក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះថា​អាកាសធាតុ​ក្តៅ​ខ្លាំង​រហូត​ទ្រាំ​មិន​បាន​បើ​គ្មាន​ម្លប់​ជ្រក ។ ម្នាក់​ៗ​ចង់ឱ្យ​មាន​ភ្លៀង​ធ្លាក់​ដើម្បី​ឱ្យ​សីតុណ្ហភាព​ថយកម្តៅ ក៏​ស្រាប់តែ​ជួប​ខ្យល់​កន្ត្រាក់​បោកបក់​រលំ​ផ្ទះសម្បែង​ទៅ​វិញ ។

ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣៦​ខ្នង ក្នុង​នោះ​រលំ​ដួល​ដល់​ដី​៧​ខ្នង និង​ស្លាប់​មនុស្ស​ម្នាក់ ។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មេ​សា ស្ថិត​នៅ​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា លោក​ទេស​រដ្ឋមន្ដ្រី លី ធុ​ជ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​អំណោយ​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង និង​មាន​ខ្យល់​កន្ត្រាក់​ថែម​ទៀត​ផង បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ប៉ូ ហិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្លាប់​ដោយសារ​ផ្ទះ​បាក់​សង្កត់ ។ ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ចំនួន​៣៦​ខ្នង មាន​៧​ខ្នង​ដួល​រាប​ដល់​ដី និង​២៩​ខ្នង​ទៀត ប៉ើង​ដំបូល​ស័ង្កសី ។

បើ​តាម​របាយការណ៍​របស់​របស់​អាជ្ញាធរ​ខេត្តរតនគិរី បានឱ្យ​ដឹង​ថា មាន​ភ្លៀង​ធ្លាក់​មួយ​មេ និង​ខ្យល់​កន្ត្រាក់​នេះ ធ្វើ​ឱ្យ​ដួល​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ស្រុក និង​ក្រុង​មួយ សរុប​ចំនួន​៧២​ខ្នង​ផ្ទះ ។ ពេល​នេះ​អាជ្ញាធរ​ខេត្ត កំពុង​យកចិត្តទុកដាក់​ចំពោះ​គោលការណ៍​របស់​រដ្ឋាភិបាល មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​អត់​រហូត​ដល់​ថ្នាក់​អត់បាយ​ហូប​ទេ ។ សូម​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ស្រុក​វ៉ើ​ន​សៃ ក៏​មាន​អ្នក​រង​គ្រោះ​ដោយសារ​ពស់​ចឹក​ស្លាប់​ម្នាក់​ផង​ដែរ ។

ខេត្តក្រចេះ ៖ ក្រៅពី​ស​ន្ឋឹ​ក​ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ជោកជាំ​មួយ​មេ​ធំ មាន​រយះ​ពេល​ជា​ច្រើន​ម៉ោង​ស្ទើរ​គ្រប់​បណ្តា​ស្រុក​-​ក្រុង​នៅ​ទូ​ទាំង​ខេត្ត កាលពី​វេលា​ជិត​ពាក់កណ្តាល​យប់ ថ្ងៃ​ទី​២៨ មេ​សា ក៏​នៅ​មាន​បាតុភាព​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ស្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ស្រុក​សំបូរ ។

ភ្លៀង​លាយ​ជាមួយ​ស​ន្ឋឹ​ក​ខ្យល់​បោកបក់ ផ្លេកបន្ទោរ និង​រន្ទះ បាន​កើត​មាន​យ៉ាង​ខ្លាំង​នៅ​វេលា​ពាក់កណ្តាល​យប់ ធ្វើ​ឱ្យ​បុរស​ចំណាស់​ម្នា​ក់់រង​គ្រោះ​ស្លាប់​ដោយ​រន្ទះបាញ់ ឈ្មោះ សៅ សារី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ត្រូវ​បាន​ស្លាប់​នៅ​លើ​ផ្ទះ​តែ​ម្ដង ។

ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ នៅ​ពេល​មេឃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាត់​បាន​ចុះ​មក​ក្រោមផ្ទះ​ចាប់​បំភ្លឺ​ភ្លើង​អា​គុយ ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​បាក់​សសរផ្ទះ​មួយ​ដើម និង​ស្លាប់់​តែ​ម្ដង ។

ករណី​បាតុភូត​ធម្មជាតិ​ដែល​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នេះ ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា បាន​កើត​មាន​ជា​លើក​ដំបូង នៅ​ដើមរដូវ​វស្សា​នេះ បន្ទាប់​ពី​កើត​មាន​គ្រោះ​រាំង​ស្ងួត បាន​អូស​បន្លាយ​អស់​រយះ​ពេល​យូរ​រួច​មក​នោះ ។ ជាមួយនឹង​ការ​ស្លាប់​របស់​បុរស​រង​គ្រោះ​វ័យ​ចំណាស់​ដោយសារ​រន្ទះបាញ់ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​ចូលរួម​រំលែក​ទុក្ខ មាន​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល ជូន​ដល់​គ្រួសារ​សព ។

មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បន្ថែម​ឲ្យ​ច្បាស់​អំពី​គ្រោះ​ធម្មជាតិ​ដែល​បាន​កើតឡើង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តក្រចេះ ជាមួយនឹង​ស​ន្ឋឹ​ក​ភ្លៀង​ដែល​បាន​បង្អុរ​ធ្លាក់​ខ្លាំង​មួយ​មេ​ធំ​នេះ​ទៀត​ទេ ក្រៅពី​គ្រោះ​រន្ទះបាញ់​សម្លាប់​មនុស្ស​មួយ​ករណី​នេះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​នឹង​ខ្យល់​កន្ដ្រា​ក់ ​បង្ក​មហន្ដរាយ​ តាម​ខេត្ត​នានា
រូបភាព៖ ទិដ្ឋភាពក្រោយទទួលរង ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​នឹង​ខ្យល់​កន្ដ្រា​ក់