កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

ភ្នំពេញ៖ បុរសជាកម្មករសំណង់​ ម្នាក់ត្រូវបានបងប្អូនជីដូនមួយ​ យកកាំបិតចុងស្រួចចាក់​ រងរបួសធ្ងន់ បណ្តាលឲ្យស្លាប់​ នៅពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ​ នៅម៉ោង ៩៖៤៥នាទី​ យប់ថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១៦ ស្ថិតនៅចំណុច​ បន្ទប់ជួល​ លេខ D៤ ផ្លូវលេខ ៦២R​ ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

មន្ត្រីនគរបាល​ បានឲ្យដឹងថា​ ជនសង្ស័យ​ បានចាក់ជនរងគ្រោះ​ និងកូនកាំបិត រងរបូសធ្ងន់​ ស្លាប់ពេលបញ្ជូន ដល់ មន្ទីរពេទ្យ។ ជនសង្ស័យ ក្នុងករណីនេះ​ឈ្មោះ យ៉ែម ទឹម ភេទប្រុស អាយុ២៣ឆ្នាំ។

មន្ត្រីនគរបាល​ បានឲ្យដឹងទៀតថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះឈ្មោះ ហួន​ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ដែលជា​កម្មករសំណង់ រួមជាមួយ បងប្អូនជីដូនមួយ ចំនួន ០៣នាក់ទៀត កំពុងហូបស្វាយខ្ចី នៅមុខបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យ បានសុំស្វាយ ជនរងគ្រោះហូបដែរ ហើយឈ្មោះ (ស្រស់) ត្រូវជាបងប្អូនជីដូនមួយ របស់ ជនរងគ្រោះ បានឲ្យផ្លែស្វាយ ០១ ទៅជនសង្ស័យ ពេលនោះ ជនសង្ស័យបានដើរចេញ រួចដើរត្រឡប់មកវិញ ដោយកាន់កូនកាំបិត ពណ៌ស មួយហើយបានធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះ ចំ(ក)ខាងស្ដាំ ០១កូនកាំបិត រួចក៏រត់គេចខ្លួន។

មន្ត្រីនគរបាលបានបន្តទៀតថា​ ភ្លាមនោះជនរងគ្រោះ បានរត់ដេញតាម ប្រហែល ៣០ម៉ែត្រ ក៏ដួលដោយសារ មុខរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះ បានស្លាប់ ក្រោយពេល បងប្អូនបញ្ជូនដល់ មន្ទីរពេទ្យកាល់ម៉ែត។ ក្រោយពីទទួលបានព័ត៌មាននេះ​ កម្លាំងនគរ ប៉ុស្តិ៍ និងនគរបាលខណ្ឌ​ បានចុះដល់ កន្លែងកើតហេតុ ធ្វើការហ៊ុព័ទ្ឌ នឹងគ្រប់គ្រងវត្ថុតាង ប្រមូលព័ត៌មាន កសាងសាក្សី ឈានដល់ ការកំណត់បាននូវ អត្តសញ្ញាណ របស់ជនបង្ក សមត្តកិច្ចមានតំរុយ ក៏បានបន្ត បើកការស្រាវជ្រាវ រហូតដល់ម៉ោង​ ០១៖១០នាទី រំលងអាធ្រាត ក្នុងរយៈពេល៤ម៉ោង​ បានឃាត់ខ្លួន ជនសង្ស័យ បាននៅចំណុច​ បន្ទប់ជួលលេខ៧ (ក្នុងផ្សារសុភមង្គល) ក្រុមទី១៣ ភូមិទួលសង្កែ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ត្រូវបានដៃគូទំនាស់ មួយកូន កាំបិតចំកន្លែងបោះដៃផុត បណ្តាលអោយស្លាប់ ខណៈ ប្រជាពលរដ្ឋនាំ គ្នាជួយដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យ នៅវេលាម៉ោង៨យប់ ថ្ងែទី១២ ខែមេសា ឆ្នាំ២០១៦ នៅមាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះរស់ ឌីម៉ង់ ភេទ ប្រុស (មុខសញ្ញាចេញពី ព័ន្ននាគាពីបទលួច) អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមាត់ទន្លេ ក្រុម៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ឈ្មោះផាត ភី ភេទ ប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ក្រុម៩ ភូមិដើមចាន់១ សង្កត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានគេចខ្លួន ។

លោកមេប៉ុស្តិ៍បន្តថា មុនពេលកើតហេតុ កន្លងមកជនសង្ស័យនឹងសាកសព ធ្លាប់មានទំនាស់គ្នាដេញកាប់គ្នា ជាច្រើនលើក លុះដល់ម៉ោង៨យប់ ថ្ងែទី១២ ខែមេសា ឆ្នាំ២០១៦ ចំណុចនៅមាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ អ្នក ទាំងពីរបានជួប គ្នាទាក់សំដីជាមួយគ្នា ពេលនោះជនសង្ស័យបាន យកកូនកាំបិទចិតបន្លែ ដងពណ៍លឿង ដែលលាក់ នៅ ចង្កេះ ទៅចាក់ចំត្រង់កន្លែង បោះដៃផុតខាងស្តាំ រួចជនសង្ស័យរត់គេចខ្លួនបាត់ ដោយឡែកសាកសព ស្រែកអោយ គេឋងជួយ ពេលនោះប្រជាពលរដ្ឌ នៅក្បែនោះ បានយកម៉ូតូដឹកសាកសព ដល់មន្ទីពេទ្យសូវៀត ដាច់ខ្យល់ស្លាប់។

បច្ចុន្បន្នការិយាល័យ វិទ្យាសាស្រ្តបច្ចេកទេសកំពង់ កោសល់វិច័យ្យនៅមន្ទីពេទ្យ ចំពោះជនសង្ស័យ ប៉ុស្តិប្រើប្រាស់ ជំនាញ តាមបង្រាប។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់

កម្មករសំណង់ម្នាក់​ ត្រូវបងជីដូនមួយ​ ចាក់និងកាំបិតស្លាប់