Tiffany ក្រុម Girls’ Generation នឹងចេញអាលប៊ុមទោល ខែឧសភា

ស្រីស្អាត Tiffany សមាជិកក្រុម Girls’ Generation នឹងបញ្ចេញអាល់ប៊ុមទោលដំបូង របស់ខ្លួន ក្នុងអំឡុងសប្ដាហ៍ទីពីរ នៃខែឧសភា ខាងមុខនេះហើយ។

អាល់ប៊ុមទោលដំបូងរបស់នាង នឹងរួមបញ្ចូលបទចម្រៀង ប្រភេទខុសៗគ្នា ដែលវានឹងបង្ហាញពីចំណុច ទាក់ទាញរបស់នាង រួមទាំងសមត្ថភាព នៃការច្រៀងផងដែរ។ ថ្មីៗនេះ Tiffany ទើបសម្រេចរួចរាល់នូវ ការរៀបចំអាល់ប៊ុម ចម្រៀងរបស់ខ្លួន។

នាងបានចំណាយ រយៈពេលបីថ្ងៃ លើការថតវីដេអូចម្រៀង សម្រាប់បទប្រចាំអាល់ប៊ុម និងថតរូបភាពខ្លះៗ សម្រាប់ដាក់ក្នុងអាល់ប៊ុម ចម្រៀងផងដែរ។ Tiffany ជាសមាជិកក្រុម Girls’ Generation ទីពីរហើយដែលបានចេញ អាល់ប៊ុមទោល បន្ទាប់ពីមេក្រុម Taeyeon ដែលទើបតែបានចេញ អាល់បុមទោលដំបូងរបស់ខ្លួន កាលពី ខែតុលា ឆ្នាំកន្លងទៅ៕

Tiffany ក្រុម Girls’ Generation នឹងចេញអាលប៊ុមទោល ខែឧសភា

ប្រភព៖សប្បាយ