Jack Ma ចង់ទិញក្លឹប AC Milan របស់អ៊ីតាលី

លោក Jack Ma ត្រូវគេរាយការណ៍ មកថាបានទាក់ទង ទិញក្លឹបធំ AC Milan ដែលធ្លាប់ជាក្លឹប ខ្លាំងបំផុតមួយរបស់ អ៊ីតាលី។

Jack Ma ចង់ទិញក្លឹប AC Milan របស់អ៊ីតាលី

មហាសេដ្ឋីចិន ប្រាក់ខ្ទង់ពាន់លានដុល្លារ បានចាប់អារម្មណ៍លើការ បោះទុន ក្នុងវិស័យបាល់ទាត់ បន្ទាប់ពីជោគជ័យ លើការងារជំនួញ ក្រុមហ៊ុនលក់ទំនិញ បន្តរបស់ខ្លួនឈ្មោះ Alibaba ដែលក្រុមហ៊ុនរបស់គាត់ រកចំណូលបានច្រើនជាង ក្រុមហ៊ុន Amazon និងeBay របស់អាមេរិកទៅទៀត។

Ma ដែលមានទ្រព្យសម្បត្តិ ប្រមាណ២២,៥ពាន់លានដុល្លារ គឺជាបុគ្គល១រូបក្នុងចំណោម មនុស្ស៣០នាក់ដែលគេចាត់ទុកថា មានបំផុតក្នុងពិភពលោក។ មុនការចង់ទិញក្លឹប AC Milan បុរសវ័យ៥១ឆ្នាំរូបនេះ បានទិញហ៊ុន ចំនួន ៤០% ពីក្លឹបយក្សរបស់ចិន Guangzhou Evergrande ដែលជាក្លឹប ក្នុងស្រុកកំណើត របស់គាត់នៅទីក្រុង Hangzhou៕

Jack Ma ចង់ទិញក្លឹប AC Milan របស់អ៊ីតាលី

Jack Ma ចង់ទិញក្លឹប AC Milan របស់អ៊ីតាលី

Jack Ma ចង់ទិញក្លឹប AC Milan របស់អ៊ីតាលី

ប្រភព៖សប្បាយ