កម្មវិធី មុខរបរ​ខ្ញុំ របស់ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

ភ្នំពេញ​:
មុខរបរ​ខ្ញុំ ឬ My Place ដែលជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ទី​៥ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មេសា ក្រោយពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​លោក ទេព រិន្ទ​ដា​រ៉ូ បោះឆ្នោត​ទម្លាក់​។​

​បេ​ក្ខ​នារី អ៊ុន អ៊ីង​ជូ​ចាក​ចេញពី​កម្មវិធី​បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ដោយ​បេក្ខជន​រួម​ក្រុម​។

​អ៊ុន អ៊ីង​ជូ​វ័យ ២១ ឆ្នាំ មកពី​ភ្នំពេញ​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ព្រោះ​គាត់​មិនបាន​ប្រើបាស់​ពេលវេលា​បាន​ត្រឹមត្រូវ និង​មិនមាន​និន្នាការ​ក្នុង​ការជួយ​ជំរុញ​ឲ្យ​អាជីវកម្ម​លូតលាស់ ។​

​អ៊ុន អ៊ីង​ជូ​បានលើកឡើង​ផងដែរ​ថា​“​ខ្ញុំ​យល់ ខ្ញុំ​ជាម​នុស្ស​ធ្វើការ​រៀង​យឺតយ៉ាវ​បន្តិច​ពេលខ្លះ និង​មិនបាន​ចាត់ចែង​ច្បាស់លាស់​ថា​អ្វី​គូរ​ធ្វើ​មុនដំបូង តែ​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​”

​អ៊ុន អ៊ីង​ជូ គឺជា​បេក្ខជន​ទី​៥ ដែល​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​។
​មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោលគឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

​កាលពី​២​សប្ដាហ៍​មុន​បេក្ខជន​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​ជាច្រើន​។ ពួកគេ​បានធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏បាន​ប្រកួតប្រជែង​គ្នា​ផងដែរ​ដើម្បី​ទទួលបាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

​ពេលនេះ​បេក្ខជន​ស្ទើរតែ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ​ហើយ​។

​នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹងត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់តែច្រើន​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង់​ហាង​ដោយ​ខ្លួនឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម​៕

​សូម​តាមដាន​បន្ថែម​កម្មវិធី មុខរបរ​ខ្ញុំ តាមរយៈ​គណនី​ហ្វេ​ស​បុក PNN-My Place

កម្មវិធី មុខរបរ​ខ្ញុំ របស់ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥