វី​ជេ រតនា គេង​មិន​លក់​បី​ថ្ងៃមុន​រៀបការ​

6 Videos

វីជេ រតនា បានរៀបការយ៉ាងរលូនជាមួយកញ្ញា លីម លីសា កាលពីម្សិលមិញ ដោយមានការចូល រួមសាទរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន។អ្វីដែលកត់សំគាល់ វីជេ រតនា បាននិយាយជា ចំហរនៅក្នុងថ្ងៃពិសេសរបស់ខ្លួនថា លោករំភើបរហូតដល់ថ្នាក់គេងមិនលក់ដល់ទៅបីថ្ងៃជាប់គ្នា តែយ៉ាងណា មិន បានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ។

វី​ជេ រតនា គេង​មិន​លក់​បី​ថ្ងៃមុន​រៀបការ​

វីជេ រតនា បានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួននៅមជ្ឈមណ្ឌលកោះពេជ្រ អាគារB ដោយ មានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើន ដូចជា ថន លក្ខិណា កែវ ច័ន្ទសម្ជស្ស យ៉ុង ចាន់កណ្ណិកា ឈួន ស្រីម៉ៅ ទឹម រដ្ឋា ទឹម វត្តី គង់ វង្សយ៉ាទី និងលោក រ៉េត ធីដូណា ជាដើម ។ ក្នុងសម្លៀកបំ ពាក់តុបតែងខ្លួនជាកូនកំម្លោះយ៉ាងស្រស់សង្ហារវីេជ រតនា បានឈរញញឹមទទួលភ្ញៀវជាមួយ និង កូនក្រមុំ ដ៏ស្រស់ស្អាត ។ អ្វីដែលកត់សំគាល់វីជេ រតនា បានរៀបរាប់ជាមួយនិងការបង្ហូរទឹកភ្នែកក្នុងកម្មវិធីកាត់នំ ថា មុនថ្ងៃរៀបការលោកមានអារម្មណ៍រំភើបជាខ្លាំងរហូតដល់ថ្នាក់គេងមិនលក់ដល់ទៅបីថ្ងៃជាប់ៗគ្នា ។

វី​ជេ រតនា គេង​មិន​លក់​បី​ថ្ងៃមុន​រៀបការ​

ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់ឪពុកម្តាយក្មេក ដែលយល់ព្រមលើកកូនស្រីអោយលោក ដែលខំថែ រយៈពេលដល់ទៅជាង ២០ ឆ្នាំ ។ អ្វីដែលរំភើបបំផុតនោះវីជេ រតនា បានសរសើរដល់ភរិយាថ្មោងថ្មីថា ជា នារីដែលខ្លាំងនិងសំខាន់បំផុតក្នុងជីវិតរបស់លោក បើទោះបីជាកាចបន្តិចក៏ដោយ ។ បើអត់ពីភរិយា លោក ប្រហែលជា គាំងបេះដូងស្លាប់ ។ ពាក្យពេចន៏មួយឃ្លានេះបានធ្វើអោយភ្ញៀវជាច្រើនទះដៃអបអរនិងជូនពរដល់រូបលោកផង ដែរ។ក្នុងនោះ វីជេរតនា និង ភរិយា ក៏បានរួមគ្នាបង្ហើរបទចម្រៀងដែលមានចំណងជើងថា«ច័ន្ទចាកមែក» ដើម្បីរាំលេងកំសាន្តផងដែរ ។

វី​ជេ រតនា គេង​មិន​លក់​បី​ថ្ងៃមុន​រៀបការ​

«ប្រជាប្រិយ»សូមជូនពរអោយគូស្វាមី ភរិយាថ្មោងថ្មីគូរនេះ ស្រលាញ់គ្នារហូតដល់ចាស់ព្រឹទ្ធ ចាស់ព្រេង!! ៕ ចេនី