​ពេល​ជិត​ឆ្លងទន្លេ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​អ្នក​ឲ្យ​សម្រាលតាម​ធម្មជាតិ​?

​ពេល​ជិត​ឆ្លងទន្លេ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​អ្នក​ឲ្យ​សម្រាលតាម​ធម្មជាតិ​?

​ប្រសិន​ជា​អ្នក​ចង់​សម្រាលកូន​តាម​បែប​ធម្ម​ជាតិ អ្នក​ត្រូវ​តែ​ត្រៀម​គ្រប់បែប​យ៉ាង​ជាមុនសិន ទើប​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុងការ​សម្រាលកូន​ដោយ​មិនបាច់​វះកាត់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ផ្សេងៗ​ដែល​អ្នក​គួរតែ​ធ្វើ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពរ​ពោះ មានន័យថា​ពេល​ដែល​ជិត​ដល់​ខែ​កើត​។​

​នៅពេល​ដែល​ដល់​ខែ​ដែល​អ្នក​ជិត​ឆ្លងទន្លេ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ទម្ងន់​របស់​ខ្លួន ដោយ​គ្រប់គ្រង​វា​ឲ្យបាន​ល្អ​។ ចំពោះ​របប​អាហារ​វិញ អ្នក​គួរតែ​ញ៉ាំ​អាហារ​មួយចំនួន​ដែល​មាន​ប្រូតេអ៊ីន​ច្រើន ព្រោះ​វា​ជា​អាហារ​ដែល​ងាយស្រួល​រំលាយ ដោយ​អ្នក​អាច​ញ៉ាំ​ពង​មាន់ និង​ទឹកដោះគោ​ច្រើន ទឹក​សម្ល​ផ្សេងៗ ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ឡើយ​។ ជាងនេះទៅទៀត អ្នក​អាច​រក​សៀវភៅ​ដែល​ទាក់ទង​នឹង​ការ​សម្រាលកូន​មក​មើល​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​លក្ខណៈ​ផ្លូវចិត្ត​ទុកជាមុន ហើយ​ត្រូវ​តែ​រក្សា​ចិត្ត​ធម្មតា ដោយ​ត្រូវតែ​ធ្វើយ៉ាងណា​ជម្រះ​ចោល​នូវ​ភាព​ភ័យខ្លាច​ចំពោះ​ការ​សម្រាលកូន​គ្រប់បែបយ៉ាង ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ហាត់ប្រាណ​ដោយ​អាច​ដើរ​បាន នោះ​ពេល​ដែល​អ្នក​សម្រាល វា​នឹង​ជួយ​អ្នក​សម្រាល​លឿន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។