​កូន​អាយុ​ពី​៧​ដល់​១២​ឆ្នាំ ការអប់រំ​គួរតែ​ផ្តោត​ទៅលើ​អ្វី​?

​កូន​អាយុ​ពី​៧​ដល់​១២​ឆ្នាំ ការអប់រំ​គួរតែ​ផ្តោត​ទៅលើ​អ្វី​?

​ប្រសិន​ជា​អ្នកដឹង​ច្បាស់​ពី​ដំណាក់កាល​ផ្សេងៗ​ដែល​ត្រូវ​អប់រំ​កូន នោះ​កូន​អ្នក​នឹង​មាន​អនាគត​ដែល​ល្អ​មួយ ថែមទាំង​អាច​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​អ្នកដទៃ​ទៀត​ផង​។ ដូចនេះ​តើ​កូន​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​៧​ឆ្នាំ ដល់​១២​ឆ្នាំ ការអប់រំ​គួរតែ​ផ្តោត​សំខាន់​ទៅលើ​ចំនុច​អ្វី​?

​កូន​ដែល​មាន​អាយុ​ពី​៧​ដល់​១២​ឆ្នាំ ភាគច្រើន​ចូលរៀន​ហើយ ដូចនេះ​អ្នក​ត្រូវតែ​ធ្វើ​យ៉ាងណាឲ្យ​គេមាន​ស្មារតី​ឧស្សាហ៍​ព្យាយាម និង​អប់រំ​ឲ្យគេ​ចេះ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​ខ្លួនឯង នោះ​វា​នឹង​អាចជួយ​កូន​ពង្រីក​ជំនឿ​ចិត្ត​ទៅ​លើ​ខ្លួនឯង​កាន់តែខ្លាំង​។ ជាងនេះទៅទៀត អ្នក​ត្រូវ​តែ​ចេះ​លើកទឹកចិត្ត​កូន ដោយ​សរសើរ​គេ ទើប​គេ​អាច​មាន​ចិត្ត​ប្រឹងប្រែង​ធ្វើ​កាន់តែ​ល្អ ដូចនេះ​យូរ​ទៅ​កូន​នឹង​កាន់តែ​មាន​សមត្ថភាព​ដ៏​ខ្លាំងខ្លា​ជា​មិនខានឡើយ​។ ដូចនេះ​ក្នុងនាម​ជា​ឳ​ពុក​ម្តាយ អ្នក​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណាឲ្យ​គេ​ចេះ​គ្រប់គ្រង​ខ្លួនឯង​នៅ​ក្នុងផ្ទះ បើ​នៅ​សាលា​វិញ អ្នក​ត្រូវ​តែ​គាំទ្រ​សកម្មភាព​គ្រប់បែប​យ៉ាង​ដែល​គេ​ចង់​ចូលរួម​នៅក្នុង​សាលា ចំនុច​សំខាន់​គឺ​អ្នក​មិន​ត្រូវ​ជួយ​គេ​ធ្វើ​ការងារ​ផ្សេងៗ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​អាច​ពឹង​ទៅលើ​អ្នក​អស់​មួយជីវិត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។