អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​៤​នាក់ និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​

បន្ទាយមានជ័យ:
​ក្រុម​ចោរលួច​៤​នាក់ ដែល​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​ពីបទ​លួច​កាបូប​លុយ​ពី​ស្ត្រី​និង​កូនតូច​កម្ពុជា ជា​អ្នកដំណើរ​ពី​ថៃ​ចូលមក​កម្ពុជា​វិញ​កន្លងមក ត្រូវ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​នៅ​ថ្ងៃទី​៣០​មេសា​ឆ្នាំ​២០១៦​នេះ​។​
 លោក​វរៈសេនីយ៍ ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​: មុនពេល​កើតហេតុ​នេះ​ជនរងគ្រោះ​មានឈ្មោះ សោម ផល្លា និង​កូនស្រី​តូច​ម្នាក់ទៀត បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រករបៀង​ខាងជើង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​
  លុះ​មកដល់​ផ្សារ​រោង​គ្លឿ ក្បែរ​ព្រំដែន ជនរងគ្រោះ​បាន​ជួប​រួច​និយាយ​ជួល​អោយ​ជនសង្ស័យ​៣​នាក់​នោះ​ជួយ​ជូន​និង​កាន់​ឥ​វ៉ាន់​ឆ្លងដែន​។​
   សមត្ថកិច្ច​និយាយថា​:​ជនសង្ស័យ​ទាំង​៣​នាក់ មាន​១/​ឈ្មោះ វ៉ាន់ សក្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ២/​ឈ្មោះ ភឹម គង់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៣/​ឈ្មោះ យ៉​ន ថុ​នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។​ពួកគេ​មាន​លំនៅ​និង​របរ​មិន​ច្បាស់លាស់​។​
   ជនសង្ស័យ​ជូន​ស្ត្រី​និង​កូនតូច​ចេញពី​ផ្សារ​រោង​គ្លឿ មក​តាម​ច្រករបៀង​ចូលមក​កម្ពុជា​បាន​បន្តិច ជនសង្ស័យ​៣​នាក់​នោះបាន​ជួបនឹង​បក្ខ​ពួកគេ​២​នាក់​ទៀត​។​
   ពេលនោះ​ជនសង្ស័យ​៣​នាក់ បានធ្វើ​សញ្ញា​ឲ្យ​បក្ខពួក​២​នាក់​នោះ​ចូល​បន្លំ​លួច​យក​ការ​បូ​ប​លុយ​ពី​ជនរងគ្រោះ​។​
    ក្រោយពី​លួច​លុយ​បាន​ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​ក៏​គេចខ្លួន​បាត់អស់ ។​
   ស្ត្រី​នោះបាន​ដាក់ពាក្យ​បណ្តឹង​នៅ​អាវុធហត្ថ​ក្រុង​។ កំលាំង​អាវុធហត្ថ បាន​ចុះ​ស្រាវជ្រាវ និង​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ក្នុងចំណោម​៥​នាក់​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ។​
   លុះ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​ឈ្មោះ សើ​ង​សឿត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជា​អ្នកដៃដល់​ចូល​លួចបាន​កាបូប​លុយ​ពី​ជនរងគ្រោះ​។​
  ជនសង្ស័យ​ឈ្មោះ សើ​ង សឿត បាន​ឆ្លើយថា​:​ខ្លួន​បាន​លួច​កាបូប​លុយ​ពី​ជនរងគ្រោះ​ពិតមែន​គឺ​នៅក្នុង​កាបូប​មាន​លុយ​ចំនួន​២​ម៉ឺន​បាត ប្រាក់​ថៃ​និង​គ្រឿងអលង្កា​ជាច្រើន​ទៀត​។​
   ប៉ុន្តែ​ជននេះ​និយាយថា​:​ខ្លួន​ដៃដល់​ម្នាក់ឯង​មែន តែ​ដល់​ចែក​ផល​ច្រើន​នាក់​។​
   ជនសង្ស័យ​៣​នាក់​ទៀត​ទទួល​ការ​ឃុ​ប​ឃឹ​ត​គំនិត​គ្នា​ប្រព្រឹត្ត​លួច​យក​កាបូប​លុយ​និង​អលង្កា​ពពី​ជនរងគ្រោះ​។​
   ករណីនេះ​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ជនដៃដល់ បក្ខពួក​ទៅ​តុលាការ​ថ្ងៃទី​៣០​មេសា​នេះ​៕

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​៤​នាក់ និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​៤​នាក់ និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​