ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

​សៀមរាប:
យ៉ាងហោចណាស់​មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៥៩​ខ្នង ត្រូវបាន​ខ្យល់ព្យុះ​បោកបក់​បំផ្លាញ​ក្នុង​ហេតុការណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​២៨​ខែមេសា ឆ្នាំ​២០១៦  ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៥​ក្នុង​ឃុំ​ស្រែ​ណូយ​ខេត្តសៀមរាប​។​ក្នុង​ហេតុការណ៍​នោះ​ធ្វើអោយ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ថែម​ទៀតផង​។​
​    ​    ​
អា​ជា្ង​ធរ​ដែនដី​ភូមិ​ចំនួន​៥​ដែល​រង​ប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​មាន​ភូមិ​វត្ត ភូមិ​ស្រែ ពោធិ៍ ភូមិ​ដៃ​អាវ ភូមិ​គោក​វត្ត ភូមិ​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​
​    ​   
​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ប៉ះពាល់​ចំនួន​២៥៩​ខ្នង​នោះ​គឺមាន​២៤​ខ្នង​ត្រូវបាន ខ្យល់​បោកបក់​បំផ្លាញ​ទាំងស្រុង ដោយឡែក​២៣៥​ខ្នង​ត្រូវបាន​បើ​ង​ដំបូល​។ ក្នុង​ហេតុការណ៍​នោះ ត្រូវបាន​គេ​រាយការណ៍​ថា​មាន​មនុស្ស​៣​នាក់​បាន​រងរ​បូស​រង​និង​ស្រាល​ត្រូវបាន​អា​ជ្ងា​ធរ​ដែនដី​ដឹក យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​    ​   
​លោក​វីរ​សេនីយ៍​ទោ ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​វ៉ារិន​បាន​បញ្ជាក់ថា​ក្នុង ហេតុការណ៍​នោះ​ដែល​បណ្តាលអោយ​ខូចខាត​រថយន្ត​ចំនួន​៦​គ្រឿង និង​សម្ភារ​ប្រជាពលរដ្ឋ​អស់​ជា ច្រើន​ថែម​ទៀតផង​។
​    ​   
​លោក​វីរ​សេនីយ៍​ទោ ណុប សារ៉ាក់ បានបញ្ជាក់​ថា​នៅ​ម៉ោង​កើតហេតុ​ភូមិ​ឃុំ​ខាងលើ មាន​ភ្លៀង​លាយ​លំ​និង​ខ្យល់​កន្ត្រាក់​ដ៏​ធំ​មួយ បានធ្វើ​សកម្មភាព​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ធ្វើអោយ​រលំ ផ្ទះ​និង​ប៉ើង​ដំបូល​ចំនួន​២៥៩​ខ្នង ស្មើនឹង​ប្រជាពលរដ្ឋ​២៥៩​គ្រួសារ ។​
​   
​ហេតុការណ៍​ខាងលើនេះ​គឺជា​ហេតុការណ៍​ធំ​ទី​១​របស់​ខេត្តសៀមរាប ដែលជា​ខេត្ត​មួយ​តែង តែ​ជួប​នៅ​ហេតុការណ៍​គ្រោះធម្មជាតិ ស្ទើរ​ជា​រៀងរាល់ឆ្នាំ​ហើយ​ក្នុង​មួយឆ្នាំៗ​មានផ្ទះ​ប្រជាពលរដ្ឋ រាប់រយ​ខ្នង​ជាប្រចាំ​ដែល​តែងតែ​ជួប​ខ្យល់ព្យុះ​បំផ្លាញ​បែបនេះ​៕​

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់

ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ ២៥៩​ខ្នង របួស​សមនុស្ស​៣​នាក់
​រូបភាពៈ ស្រុក​វ៉ារិន​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​២៥៩​ខ្នង របួស​មនុស្ស​៣​នាក់ ៕​គូលែន​