សាទរ​ការ​មក​ដល់​មាតុប្រទេស​វិញ បន្ទាប់​​ពី​បញ្ចប់​​យ៉ាង​ជោគជ័យ

រាជធានីភ្នំពេញ ៖ កាល​ពីវេលា​ម៉ោង​៦​​ព្រឹក​ថ្ងៃទី៣០ ​មេសា ​២០១៦ នេះ កង​កម្លាំងមួកខៀវរបស់កម្ពុជា​​២កងពល មានចំនួន​៣០៩​នាក់ បាន​ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ​ហើយ បន្ទាប់ពីបញ្ចប់​បេសកកម្មការងារ​ ប្រកបដោយជោគជ័យរយៈពេលមួយ​ឆ្នាំ នៅ​ប្រទេសស៊ូម៉ាលី ។

គួរបញ្ជាក់ថា កងទ័ពមួកខៀវ​បាន​មកដល់មាតុប្រទេសវិញ​រួមមាន កង​កម្លាំងកម្ទេចគ្រឿងផ្ទុះ នៃកងពលលេខ៣១២ ចំនួន១៤៤នាក់ (បុរស​១៣៦​នាក់) និង​កងវិស្វកម្មថែទាំព្រលានយន្តហោះនៃកងពលលេខ៩១៨ ចំនួន១៦៥នាក់។