​អត្ថប្រយោជន៍​នៃ​អង្ករ​ទាំង​៣​ប្រភេទ​

​អត្ថប្រយោជន៍​នៃ​អង្ករ​ទាំង​៣​ប្រភេទ​

​អង្ករ​គឺ​ត្រូវ​បាន​ចែកចេញ​ជា​ច្រើន​ប្រភេទ​ណាស់ ហើយ​ប្រភេទ​នៃ​អង្ករ​ផ្សេងៗ​គឺ​មាន​អត្ថប្រយោជន៍​ផ្សេងគ្នា​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​ផ្សេងៗ​នៃ​អង្ករ​ទាំង​៣​ប្រភេទ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​។ តើ​មាន​អ្វីខ្លះ​?

​អង្ករ​ខ្មៅ​

​នៅក្នុង​អង្ករ​ខ្មៅ​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ជាមួយ​ប្រូតេអ៊ីន ពពួក​វីតាមីន​B កាលស្យូម និង​សារធាតុ​ជាច្រើន​ទៀត​ដែល​អាច​ជួយ​ធ្វើឲ្យ​ក្រ​លៀនអ្នក​មានសុខភាព​ល្អ ការពារ​សរសៃឈាម​អ្នក​មិន​ឲ្យ​ស្ទះ ឬ​កក​រឹង ចំពោះ​កុមារ​វិញ វា​នឹង​ជួយ​ធ្វើឲ្យ​ឆ្អឹង និង​ខួរក្បាល​គេ​លូតលាស់​បានល្អ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើឲ្យ​ស្ត្រី​ឆាប់​មាន​កម្លាំងក្រោយ​សម្រាលកូន​រួច​។​


​អង្ករ​ដំណើប​

​ប្រសិន​ជា​អ្នក​ចង់​ឲ្យ​រាងកាយ​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ អ្នក​អាច​ញ៉ាំ​អង្ករដំណើប​នេះ​បាន ព្រោះ​វា​មាន​ប្រូតេអ៊ីន កាលស្យូម វីតាមីន​B2 និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត​។​

អង្ករ​សម្រូប​
អង្ករសម្រូប​នេះ​ជា​អង្ករ​ដែល​អាច​ជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន ជួយ​ឲ្យ​ក្រពះ​អ្នក​ដំណើរការ​បាន​ល្អ នោះ​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក​ឡើយ វា​ក៏​អាច​ជួយ​បញ្ចុះ​កា​ឡូរី ដែល​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។