អាហារ​ដែល​បង្ក​ការឈឺ​ក្បាល​

​តើ​អ្នក​មិន​ច្បាស់​ថា​តើ ការឈឺ​ក្បាល​របស់​អ្នក​កើត​ឡើង​ដោយសារ​អ្វី​ទេ មែន​ទេ​? វា​អាច​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​ញ៉ាំ និង​ផឹក​។ ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញជូន​នូវ​អាហារ​បី​ប្រភេទ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​មូលហេតុ​នាំអោយ​ឈឺ​ក្បាល​ញឹកញាប់​ជាង​គេ​បំផុត​។

អាហារ និង​ភេសជ្ជៈ​សល់​

​ហ្វ្រូ​មាតស​ល់​យូរ ផ្លែឈើ​ក្រៀម និង​សាច់​ប្រឡាក់​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​សារធាតុ Tyramine ដែល​វា​នឹង​បង្ខំ​អោយ​សរសៃឈាម​រួម​តូច បន្ទាប់​មក​រីក​ធំ​វិញ ដែល​វា​ជា​ហេតុផល​ដ៏​សំខាន់​នាំ​អោយ​ឈឺចាប់​ខ្លាំង​បាន ជាពិសេស​ការឈឺ​ក្បាល​តែ​ម្តង​។

ភេសជ្ជៈ​កំប៉ុង​

​អ្នកឯកទេស​ជាច្រើន​មិន​បាន​ច្បាស់​អំពី​រឿង​នេះ​ទេ​ថា ភេសជ្ជៈ​បែប​ទឹកក្រូច​កំប៉ុង​ធ្វើអោយ​ឈឺក្បាល​នោះ ប៉ុន្តែ ជាតិ​ផ្អែម​បែប​សិម្បនិម្មិ​តអាច​នាំអោយ​ឈឺ​ក្បាល​បាន​។ បើសិន​ជា​អ្នក​ជា​មនុស្ស​ងាយ​នឹង​រង​ឥទ្ធិពល​របស់​វា​មែន​នោះ ចូរ​ពិនិត្យ​ទៅលើ​គ្រឿងផ្សំ​នៃ​ភេសជ្ជៈ​ទាំងនោះ​។

គ្រឿង​ស្រវឹង​

​ស្រា និង​ស្រា​បៀរ​ច្រើនណាស់​ដែល​ផ្ទុក​សារធាតុ Tyramine ព្រមទាំង​សារធាតុ Sulfites និង Nitrates ដែល​នាំ​អោយ​មនុស្ស​មាន​ការឈឺ​ក្បាល​៕

ប្រភព៖ iknow

  • អាហារ​ដែល​បង្ក​ការឈឺ​ក្បាល​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: