ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម បង់​វិក្កយបត្រ

ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ល្បីល្បាញ​មួយ​កំពុងតែ​ពង្រីក​វិសាលភាព ​និង​កិត្តិនាម​របស់​ខ្លួន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នោះ​បាន​រៀបចំ​កម្មវិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម វិក្កយបត្រ ជាមួយ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី។

 

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម បង់​វិក្កយបត្រ

 

នៅក្នុង​កម្មវិធី ចុះហត្ថលេខា ខាងលើ​នោះ លោក គង់​ជានា​យក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា «ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​យើង​ដែលមាន​ដៃគូ​សហការ​ជាមួយ​ធនាគា​ហ្វី​លី​ព​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគា​ជាតិ​កម្ពុជា​ដើម្បី​បម្រើ​សេវា​ហិរញ្ញវត្ថុ​ដ៏​សំបូរ បែប​ដូចជាៈ វេរ​លុយ ដក​លុយ ដាក់​លុយ បង់​វិក្កយបត្រ បើកប្រាក់​បៀរ​វត្ស និង​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ»។

 

មូលហេតុ​ដែល​យើង​ឈាន​ជើង​ប្រឡូក​ចូល​ទីផ្សារ​កម្ពុជា​គឺ​ដោយសារ​យើង​ឃើញថា​ប្រជាជន​កម្ពុជា ប្រហែល៩០% មិនទាន់​ប្រើ​សេវាកម្ម​ធនាគារ​នោះទេ ដែលជា​ហានិភ័យ​មួយ​សម្រាប់​ពូក​គាត់​ចំពោះ​ការ​បាត់​ជាយថាហេតុ ដូច្នេះ​យើង​មក​ទីនេះ​ដើម្បី​ជួយ​សម្រួល​តាមរយៈ​សេវាកម្ម​ទាំង​អស់នេះ ឲ្យ​បាន​កាន់តែ​រហ័ស​ងាយស្រួល ព្រមទាំង​មាន​សុ​វត្ថ​ភាព​ទៀតផង។

 

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម បង់​វិក្កយបត្រ

 

ដូច​ទៅនឹង​ពាក្យស្លោក​របស់​ក្រុមហ៊ុន​យើងខ្ញុំ គឺ «ដាក់​ស្រួល ដក​ស្រួល និង​មាន​សុ​វត្ថ​ភាព»។ លោក គង់ បាន​បន្តទៀតថាៈ ដូច​ថ្ងៃនេះ​ផងដែរ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​សហការ​ជាមួយ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ក្នុង​គោលបំណង​ផ្ដល់ ភាពងាយ ស្រួល​ដល់​អតិថិ​ជន របស់ និរន្តរ ទាំងអស់ អាច​បង់ប្រាក់​កំ​ម្ចី របស់ខ្លួន​ជូនទៅ​និរន្តរ​តាមរយៈ​ភ្នាក់ងារ របស់ ទ្រូ​ម៉ាន់​នី ទូទាំង ២៥ ខេត្ត/ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

 

នៅក្នុង​កម្មវិធី ចុះហត្ថលេខា នោះដែរ លោក ឡាយ គឹម​ឆេន  អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ និរន្តរ ភីអិលស៊ី បាន​មាន​ប្រសា​ស​ន៏​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ការ ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដ៏​មាន​តម្លាភាព ជាមួយនឹង​បណ្ដាល​ប្រតិបត្តិការ​រហូតដល់ ៥៤ ការិយាល័យ គ្របដណ្ដប់​គ្រប់ ខេត្ត​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មាន​បុគ្គលិក​សរុប ១,០៣១ នាក់ ជាមួយនឹង​ទ្រព្យសកម្ម​សរុប​ជាង ២៤លាន​ដុល្លារ​​អាមេរិក និង​មាន​អតិថិជន​សរុប​ប្រមាណ ៥៩ពាន់​នាក់ គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០១៦ នេះ។

 

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម បង់​វិក្កយបត្រ

 

ថ្ងៃនេះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ និរន្តរ ភីអិលស៊ី ពិត​ជាមាន​មោទនភាព​ដែល​បានសម្រេច ជ្រើសរើស​ក្រុមហ៊ុន True Money ដែលជា​ក្រុមហ៊ុន​វេរ​លុយ​ដ៏​ល្បី​មួយ ដើម្បី​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើ​កិច្ច​សហប្រតិបត្តិការ​បម្រើ សេវាកម្ម​បង់វិក្កយបត្រ។ ភាព​ជ​ដៃគូ​នេះ​នឹង​ផ្តល់នូវ​អត្ថ​ប្រ​យោ​ជ​ន៌​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ និរន្តរ ភីអិលស៊ី និង ក្រុមហ៊ុន True Money ព្រមទាំង​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​និរន្តរ​ទាំងអស់ ក្នុងការ​ទូទាត់​ឬ​បង់ប្រាក់​កម្ចី​បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​មកកាន់​ការិយាល័យ និរន្តរ ឡើយ និង​ជាពិសេស​ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍន៍​វិស័យ​ទូទាត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

 

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វិ​ត្ថុ និរន្តរ ភីអិលស៊ី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ លើ​សេវាកម្ម បង់​វិក្កយបត្រ

អត្ថបទ៖ ពាណិជ្ជកម្ម