ប៉ូលិស​សេដ្ឋកិច្ច​ទំនើង នៃ​ស្រុក​ត្រពាំង​ប្រាសាទ បើក​ឡាន​បុក​ផ្ទះ​គេ​

ប៉ូលិស​សេដ្ឋកិច្ច​ទំនើង នៃ​ស្រុក​ត្រពាំង​ប្រាសាទ បើក​ឡាន​បុក​ផ្ទះ​គេ​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ ផ្ទះ​២​ខ្នង​ជាប់​គ្នា​នៅ​ខាងលិច​រង​រង្វង់​មូល​ទីរួមស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​​ខូច​ខាត​ទាំងស្រុង បន្ទាប់ពី​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​.២AA-៥៣៥៨ បើកបរ​ដោយ​ឈ្មោះ កែវ សាមឿន ជា​ប៉ូលិស​សេដ្ឋកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ មាន​ឋានៈ​ជា​អនុសេនីយ៍ទោ បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កម្រោល​។​

តាម​សម្ដី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ឈ្មោះ កែវ សាមឿន ដែល​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខាងលើ បាន​ផឹកស៊ី​ក្នុង​ហាង​១​កន្លែង​ ស្រវឹង​ជោកជាំ លុះដល់​ម៉ោង​កើតហេតុ​ក៏បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បើកបរ​រថយន្ត​បង្ក​ខាងលើ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​រង្វង់​មូល បាន​បួង​ចង្កូត​ទៅ​លិច​មិនទាន់ ​ក៏បាន​ហួស​ផ្លូវ​ជ្រុល​ទៅ​បុក​ផ្ទះល្វែង​លក់​បាយ​របស់​ឈ្មោះ ម៉ា​ បេ​ក្សា ហើយ​ធ្លាយ​បន្ត​ទៅ​បុក​ផ្ទះ​លក់​ទូរស័ព្ទ​របស់​ឈ្មោះ ឆាយ លី អ័​រ បណ្តាលឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​មាន​របួស​ដល់​មនុស្ស​ឡើយ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​រូប​នេះ​កន្លងមក តែងតែ​បើកបរ​រថយន្ត​ព្រហើន មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​ឡើយ រហូតដល់​បើកបរ​ក្នុង​ភាព​ស្រវឹង​ជោក ហើយ​បង្ក​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ​អ្នកដទៃ​ទៀត​ផង។ សូម​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្ត​រ​មានជ័យ គួរតែ​ដុសក្អែល​មន្ត្រី​រូប​នេះ​ឲ្យ​រាងចាល​ហើយ​៕