ថៅកែ​អេតចាយ​ យក​កាំភ្លើងខ្លី​ប្រគល់​ឲ្យ​ប៉ូលិស​​

ថៅកែ​អេតចាយ​ យក​កាំភ្លើងខ្លី​ប្រគល់​ឲ្យ​ប៉ូលិស​​



ភ្នំពេញ ៖ ថៅកែ​លក់​ និង​ទិញ​អេតចាយ ​មាន​ទីតាំងនៅ​ក្រុម​ទី​២​ ភូមិ​ដំណាក់​ធំ​១ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មានជ័យ​ បាន​នាំ​យក​កាំភ្លើងខ្លី​មក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ បន្ទាប់ពី​រូប​គាត់​បាន​ប្រទះឃើញ​ក្មេង​យក​អេតចាយ​មក​លក់​ឲ្យ​គាត់​ ហើយ​គាត់​ក៏​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​តែម្ដង​។​ការ​ប្រគល់​កាំភ្លើង​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា ​ឆ្នាំ​២០១៦​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា កាំភ្លើងខ្លី​ដែល​ថៅកែ​អេតចាយ​យក​មក​ប្រគល់​ឲ្យ​ម៉ាក​ឡុក​ មាន​គ្រាប់​ចំនួន​១៤​ ហើយ​គុណភាព​ល្អ​ ប្រើប្រាស់​បាន។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​កាំភ្លើងខ្លី​នេះ​ទំនងជា​ក្មេង​រើស​បាន ​ហើយ​យក​មក​លក់​ឲ្យ​ថៅកែ​អេត​ចាយ​។​ ចំណែក​ថៅកែ​អេតចាយ​វិញ​ គាត់​យល់ដឹង​ពី​ច្បាប់​ គាត់​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​ ព្រោះ​បើ​គាត់​រក្សា​ទុក​អាច​មានទោស​ក្នុង​ការ​ប្រើប្រាស់​រក្សាទុក​អាវុធ​ខុសច្បាប់​៕