ក្រសួង​បរិស្ថាន​បកស្រាយ​ពីបញ្ហា​ត្រីងាប់​​ជាង​៦៨​តោន​​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​និង​ការឆេះ​ព្រៃ​លិច​ទឹក

ភ្នំពេញ៖​ ក្រោយ​ពី​មាន​ករណី​ត្រី​ងាប់​ជាង​៨៦​តោន​នៅ​ក្នុង​តំបន់​ ​​តំបន់​រ៉ាម​សារ​បឹង​ទន្លេ​ឆ្មាឋិតក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពងធំ​ និង​ព្រៃ​លិច​ទឹកជាច្រើនហិចតា​ នៅក្នុងតំបន់​មួយចំនួននៃ​បណ្តា​ខេត្តជុំវិញ​បឹង​ទន្លេសាប​ត្រូវភ្លើងឆេះ​ ហើយបង្កឲ្យមាន​ការបំផ្លេចបំផ្លាញ​ព្រៃលិចទឹក​ និងជីវៈ​ចម្រុះ​ជា​ច្រើន​នោះ​។
ក្រសួង​បរិស្ថាន​បកស្រាយ​ពីបញ្ហា​ត្រីងាប់​​ជាង​៦៨​តោន​​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​និង​ការឆេះ​ព្រៃ​លិច​ទឹក
ក្រសួង​បរិស្ថាន​បកស្រាយ​ពីបញ្ហា​ត្រីងាប់​​ជាង​៦៨​តោន​​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​និង​ការឆេះ​ព្រៃ​លិច​ទឹក
នៅ​រសៀល​ថ្ងៃ​ទី៣០​ ខែមេសា​ ឆ្នាំ​២០១៦ ក្រសួង​បរិស្ថាន​បាន​សន្និដ្ឋាន​ថា​ ករណី​នេះ​កើត​ឡើង​ដោយ​សារតែអាកាសធាតុ​ក្តៅហួតងហែង​ខ្លាំង​និង​ពុំមាន​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ដែលធ្វើ​ឲ្យ​ផ្ទៃទឹក​បឹងមួយភាគ​ធំ​​​ត្រូវបានគោក​រឹង​រាក់​​​ ដែល​ធ្វើ​ឲ្យ​បរិមាណ​ទឹក​មិន​គ្រប់គ្រាន់​​​​ គ្មាន​ចលនា​លំហូរ​ និង​ទឹក​ឡើងកម្តៅដែលធ្វើឲ្យ​បរិមាណ​អុកស៊ីសែន​ថយ​ចុះ​ ហើយ​រួមផ្សំ​បាតុភូតខ្យល់កន្ត្រាក់​នៅតំបន់នោះ​ បានធ្វើឲ្យផុល​ភក់​ ដែលបង្កឲ្យ​ស្ទះស្រកាត្រីដក​ដង្ហើម​។
រី​ឯ​ករណី​ភ្លើង​ឆេះ​ព្រៃលិច​ទឹក​នៅតំបន់ស្នួលព្រៃកទាល់​វិញ​ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា​គឺ​ដោយសារ​ការដុត​ព្រៃ​ចាប់​សត្វ​ ការ​ធ្វេស​ប្រហែស​របស់​ប្រជាពលរដ្ឋ​បន្ទាប់ពី​បាន​​ដាំ​ស្លរហើយ​​មិន​បាន​ពន្លត់ត្រឹម​ត្រូវ​និង​ការ​រាលដាល​ពី​​ការដុត​រាន​ដីកសិកម្មនៅ​ក្រៅ​តំបន់​អភិរក្ស។ ដើម្បីឲ្យកាន់តែច្បាស់សូមអាច​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​ក្រោម​នេះ៕
ប្រភព៖ kqube
  • ក្រសួង​បរិស្ថាន​បកស្រាយ​ពីបញ្ហា​ត្រីងាប់​​ជាង​៦៨​តោន​​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​និង​ការឆេះ​ព្រៃ​លិច​ទឹក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: