វិធី​សម្គាល់ថា “​កូន​ញៀន​ថ្នាំ​” ឬ​អត់​?

វិធី​សម្គាល់ថា “​កូន​ញៀន​ថ្នាំ​” ឬ​អត់​?

​សព្វថ្ងៃនេះ ឪពុក​ម្តាយ​ភាគច្រើន តែងតែ​រវល់​នឹង​ការងារ រកស៊ី​ប្រចាំថ្ងៃ ដើម្បី​យកប្រាក់​មក​ផ្គត់​ផ្គង​គ្រួសារ ដោយ​មិន​សូវ​បាន​យកចិត្តទុកដាក់ និង​តាមដាន​បញ្ហា​ការរៀនសូត្រ សុខភាព និង​ការរស់នៅ​របស់​កូន​នោះ​ទេ​។ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​កូន​មួយចំនួន ខ្វះ​ភាពកក់ក្តៅ ឬ​សេពគប់​ពួកម៉ាក​មិនល្អ​។​

​សព្វថ្ងៃនេះ គ្រឿងញៀន​ហាក់ដូចជា​ស្ករ​គ្រាប់​អញ្ចឹង គឺ​រីក​រាលដាល ពេញ​ប្រទេស​ទាំងមូល មិន​ថា​ទីក្រុង ឬ​ជនបទ​នោះទេ​។​

​យ៉ាង​ណ​មិញ ថ្ងៃនេះ យើងខ្ញុំ​សូម​លើកយក ប្រធានបទ​ពិសេស​មួយ ដែល​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន គឺ​ថា​ធ្វើ​ម៉េច ទើប​ដឹងថា កូន ឬ​បងប្អូន​របស់​អ្នក កំពុង​តែ​ប្រើប្រាស់​គ្រឿងញៀន​?

​របៀប​សម្គាល់​កូន​ញៀន​ថ្នាំ​

១. ផ្លាស់ប្តូរ​អត្ត​ច​រឹត ពី​មនុស្ស​និយាយ​ច្រើន ទៅ​ជា​ហា​រមាត់​មិន​រួច​, ពី​មនុស្ស​ស្លូត ទៅ​ជា​មនុស្ស​កាច​, ពី​មនុស្ស​ដែល​ចេះ​កុហក ទៅ​ជា​មនុស្ស​ពូកែ​ភូតភរ​, ពី​មនុស្ស​ស្រឡាញ់​សម្រស់ ទៅ​ជា​មនុស្ស​មុខ​ដូច​ឆ្មា​រ ...

២. លែង​ស្តាប់​បង្គាប់​ឪពុកម្តាយ ចេញ​ចូល​ផ្ទះ​គ្មាន​ម៉ោង​កំណត់ ឬ​ហួសពេល​រហូត​

៣. ចូលចិត្ត​ឃុំខ្លួន​ក្នុង​បន្ទប់ ដល់​ពេល​ត្រូវការ​ថ្នាំ ទើប​ចេញ​ទៅ​ក្រៅ​

៤. គេច​សាលា មិនសូវ​ចូលរៀន​
៥. មាន​អារម្មណ៍​ភ័យខ្លាច ភ្លឹកៗ ហើយ​ឧស្សាហ៍​ភ្លេច​ច្រើន​

៦. ផ្អើលៗ ហើយ​មានខ្លួន ខ្លាច​តែ​គេ​ដឹង​រឿង ថា​ខ្លួនឯង​ប្រើ​ថ្នាំញៀន​

៧. រាងកាយ​ស្គមស្គាំង មិនសូវ​ញ៉ាំ​បាយ​

៨. ក្លាហាន ហើយ​ហ៊ាន​ខុស​ពី​ធម្មតា​

៩. បំផ្លាញ​ទ្រព្យសម្បត្តិ ឬ​លួច​របស់របរ​ក្នុងផ្ទះ ដើម្បី​ទៅ​ទិញ​ថ្នាំ ដូចជា ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ និង​គ្រឿងអលង្ការ​ជាដើម​។​

​បើ​សិន​បើ​អ្នក សង្កេត​ឃើញ​សញ្ញា​ទាំងនេះហើយ ចូរ​ប្រឹក្សា​យោល​ប់ជា​មួយ​អ្នកជំនា​ញ ដើម្បី​ចាត់​វិធានការ​សមស្រប​ណាមួយ​។ យ៉ាងណាមិញ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ត្រូវ​ផ្តល់​ភាព​កក់ក្តៅ និង​យកចិត្តទុកដាក់​ចំពោះ​កូន​ឲ្យបាន​ច្រើន មិនមែន​ខំ​រកតែ​លុយ ហើយ​ទុក​កូន​ចោល​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។