នៅក្រុងប៉ោយប៉ែត ក៏ចែកទឹកដែរ: ចែកពលរដ្ឋ និងខ្មែរឥស្លាម នៅ៣ភូមិក្នុងសង្កាត់ផ្សារកណ្តាល

បន្ទាយមានជ័យ:
 មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនិងក្រុមការងារផ្សារកណ្តាល រាប់សិបនាក់នាក់ បាននាំទឹក៣ឡាន ស្មើនិង៣ម៉ឺនម៉ែត្រគីប នាំចុះចែកដល់ពលរដ្ឋខ្មែរឥស្លាមចំនួន៥០គ្រួសារនៅ ក្នុងភូមិព្រៃគប់ស្ថិត ក្នុងសង្កាត់ផ្ដារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

   ការចែកនោះធ្វើឡើងជាបន្តបន្ទាប់ ហើយថ្ងៃទី២៩ខែមេសា២០១៦កន្លងមកនេះ ក៏ចែកទៀតដែរហើយនឹងបន្ត ចែករហូតទាល់តែមានទឹកភ្លៀងធ្លាក់។
   លោកង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែត ,លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលនិងក្រុមការងារ បានចុះចែកទឹកដោយបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋអ្នកភូមិ ដោយបានដឹកជញ្ជូនទឹកដាក់ដល់តាមផ្ទះនិមយយតែម្តង ។
   លោកស្រីហ្វា រីដា តំណាងពលរដ្ឋសហគមន៍ខ្មែរឥស្លាមនៅភូមិព្រៃគប់បានឲ្យដឹងថា: នៅក្នុងភូមិនេះមានអណ្តូង៣កន្លែងដែលសហគមន៍ខ្មែរឥស្លាមបានជួយជីកកន្លងមកនោះ ឥឡូវនេះរីងស្ងួតខះអស់ហើយ។អ្នកភូមិគ្មានទឹកប្រើប្រាស់ទេ។
   ប៉ុន្តែថ្ងៃនេះអ្នកស្រីនិងខ្មែរឥស្លាម បានសប្បាយចិត្ត អរគុណណាស់ដល់អាជ្ញាធរ ក្រុមការងារ និងសប្បុរសជនដែលបានយកចិត្តទុកដាក់ ដឹងសុខទុក្ខ រំលែកការលំបាកនាំទឹកមកដល់ផ្ទះរបស់ពួកខ្លួនបែបនេះ ។ 
   លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា:នៅក្នុងសង្កាត់នេះ មានភូមិចំនួន៣ ដែលពលរដ្ឋរាប់រយគ្រួសារ បាននិងកំពុងប្រឈមខ្វះនិងបានខ្វះទឹក បរិភោគនិងប្រើប្រាស់ គឺភូមិអូរឬស្សី ភូមិអូរនាងនិងព្រៃគុប។
  លោកគាត ហ៊ុល និយាយបន្តថា: ក្នុងចំណោមនោះមានពលរដ្ឋចំនួន៤៤០គ្រួសារ ដែលគ្មានទឹកបរិភោគនិងទឹកប្រើប្រាសទាំងស្រុង ហើយត្រូវផ្តល់ការឧបត្ថម្ភ សង្គ្រោះបន្ទាន់។ 
   លោកបានបន្តថា :អាជ្ញាធរសង្កាត់របស់លោកមានយុទ្ធសាស្ត្រ យុទ្ធវិធីរួចហើយក្នុងការគ្រប់គ្រង បែងចែកផ្តល់ទឹកជូនពលរដ្ឋរងគ្រោះខ្វះខាតទឹកនៅក្នុងសហគមន៍មូលដ្ឋាន ដូចជាបានចងក្រងអាជ្ញាធរនិងក្រុមការងារសងកាត់ ភូមិជាមួយដៃគូអភិវឌ្ឍន៍ សប្បុរសជននានាពាក់ពន្ធ័ក្នុងនោះ រួមមានក្រុមហ៊ុនតាំងុ គឹមរិទ្ធិ,លោកហេងហេង ជាមន្ត្រីនគរបាលអន្តោប្រវេស្តន៍នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាដើម ។
   ប្រជាពលរដ្ឋ ថ្លែងអំណរគុណនិងជូនពរដល់អាជ្ញាធរសង្កាត់ ក្រុងនិងលោកចៅសង្កាត់ដែលផ្តល់ទឹកទាន់ពេល ហើយសន្យាផ្តល់បន្តជាប្រចាំ រហូតមានទឹកភ្លៀងធ្លាក់បែបនេះ។
    សូមរំលឹកថា ការទទួលខុសត្រូវផ្នែកអគ្គីភ័យ ការស្រោចស្រពរុក្ខជាតិ លម្អនិងការផ្តល់ទឹកបរិភោគ ទឹកប្រើប្រាសជូនពលរដ្ឋនេះ សាលាសង្កាត់ផ្សារកណ្តាល ពិសេសលោកគាត ហ៊ុលផ្ទាល់បានទិញស្រេចជាយូរមកហើយបូវរថយន្តដឹកទឹកនិងពន្លត់អគ្គីភ័យ១គ្រឿងចំណុះ១៦.០០០លីត្រ។ហើយថ្មីនេះ រថយន្តនេះបានជួយពន្លត់អគ្គីភ័យ បាន២កន្លែង,បានដឹកទឹកបែងចែកជូនពលរដ្ឋ តាំងពីថ្ងៃទី៥មេសាឆ្នាំ២០១៦មក ដោយមានទុយោបូមទឹកដល់ពាង ឬធុងតាមផ្ទះពលរដ្ឋតែម្តង៕
នៅក្រុងប៉ោយប៉ែត ក៏ចែកទឹកដែរ: ចែកពលរដ្ឋ និងខ្មែរឥស្លាម នៅ៣ភូមិក្នុងសង្កាត់ផ្សារកណ្តាល

នៅក្រុងប៉ោយប៉ែត ក៏ចែកទឹកដែរ: ចែកពលរដ្ឋ និងខ្មែរឥស្លាម នៅ៣ភូមិក្នុងសង្កាត់ផ្សារកណ្តាល