ចង់​រស់​បាន​យូរ ត្រូវ​លាង​តម្រង តាម​វិធី​ធម្មជាតិ​

ចង់​រស់​បាន​យូរ ត្រូវ​លាង​តម្រង តាម​វិធី​ធម្មជាតិ​

​តម្រង​នោម ជា​សរីរាង្គ​សំខាន់បំផុត ក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ តម្រង​នោម ជា​អ្នក​ច្រោះ និង​សម្អាត​ឈាម ហើយ​នាំ​កាក​សំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​។ ពេលខ្លះ តម្រង​នោម ក៏​ចេះ​អន់ចិត្ត ស្ត្រេ​ស ហើយ​ឈឺ​ដែរ ពិសេស ពេល​មាន​ជាតិពុល​ច្រើនពេក​។ ដូច្នេះហើយ អ្នក​ត្រូវ​ចេះ​យល់ចិត្ត​តម្រង​នោម ហើយ​ថែទាំ​វា​ខ្លះ​ផង ដើម្បី​ជួយ​ឲ្យ​វា ដើរ​បាន​ស្រួល ហើយ​យូរអង្វែង​។​

​របប​អាហារ​មិន​មាន​សុខភាព និង​ការទទួល​ទាន​ទឹក មិន​បាន​គ្រប់គ្រាន់ នាំ​ឲ្យ​ជាតិពុ​លនឹង​កើនឡើង ហើយ​ធ្វើទុក្ខ​ដល់​តម្រងនោម និង​ថ្លើម​។

​ខាងក្រោម​នេះ ជា​ការលាង​តម្រងនោម តាម​វិធី​ធម្មជាតិ ៖

១. បន្លែ និង​ផ្លែឈើ ពិត​ជា​សំខាន់​ណាស់ ដើម្បី​លាង​តម្រង​នោម ដូចជា ស្ពៃ​ស្ពីណា​ច ការ៉ុត ស្ពៃ​ក្តោប ត្រសក់ និង​ឃឹនឆាយ​។ សារធាតុចិញ្ចឹម និង​អង់​ទី​អុក​ស៊ីដង់ ដែល​មាន​នៅក្នុង​បន្លែ​ទាំងនេះ អាច​លាង​សម្អាត​តម្រងនោម​បាន ដូច្នេះ ចូរ​ញ៉ាំ​វា​ឲ្យបាន​ច្រើន​។​

២. បើសិន​ជា​អ្នក មិនសូវ​ចូលចិត្ត​ទឹក​បន្លែ​នោះទេ អ្នក​អាច​ញ៉ាំ​លាយ នឹង​ទឹក​ផ្លែឈើ​វិញ ដូចជា ទឹក​ប៉ោម ទឹក​ម្នាស់ និង​ទឹកក្រូច​បាន​។​

៣. ទឹក​ក្រែន​បឺរី (Cranberry) អាច​ការពារ​ការឆ្លង​មេរោគ និង​សម្អាត​តម្រង​នោម​។​

៤. ចុងក្រោយ ហើយ​មិន​អាច​អត់​បាន គឺ​ទឹក​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ បើ​គ្មាន​ទឹក ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់​ទេ កុំ​សង្ឃឹមថា អ្នក​រស់​បាន​យូរ​អី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។