Barca , AT Madrid , Real Madrid ​នរណា​ឈរ​កំពូល​តារាង​យប់​នេះ?

ពាន​រង្វាន់ La Liga ​របស់​អេស្ប៉ាញ​នៅ​តែ​តានតឹង​ដដែល​នៅ​ក្នុង​សប្ដាហ៍​ទី​ ៣៦​នេះ​ ដោយ​ក្រុម​លេខ​មួយ Barcelona ​និង​ក្រុម​លេខ​២ Atletico Madrid ​មាន​ពិន្ទុ​ស្មើ​គ្នា (៨២​ពិន្ទុ) ខណៈ​ដែល​លេខ​៣ Real Madrid ​ចាញ់​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ (៨១​ពិន្ទុ)។

 

Barca , AT Madrid , Real Madrid ​នរណា​ឈរ​កំពូល​តារាង​យប់​នេះ?

FC Barcelona

 

នៅ​រាត្រី​នេះ ក្រុម​កំពូល​តារាង​ទាំង​បី ​សុទ្ធ​តែ​ត្រូវ​មាន​ភារកិច្ច​ស្វែង​រក​៣​ពិន្ទុ​ដូច​គ្នា ដើម្បី​សង្ឃឹម ​និង​រក្សា​ឱកាស​លើក​ពាន​រង្វាន់​លីគ​កំពូល​អេស្ប៉ាញ La Liga ។ ដោយ​ក្រុម​ Real Madrid ​ជា​អ្នក​បើក​ឆាក​ប្រកួត​មុន​គេ ត្រូវ​ប៉ះ​ជាមួយ​ក្រុម Real Sociedad ​វេលា​ម៉ោង​ ៩​យប់ ខណៈ​ដែល​ក្រុម Atletico Madrid ​ត្រូវ​ស្វាគមន៍​ក្រុម Rayo Vallencano ​វេលា​ម៉ោង​១១:១៥​នាទី និង​ក្រុម Barcelona ​ត្រូវ​ប៉ះ Real Betis ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ។

 

Barca , AT Madrid , Real Madrid ​នរណា​ឈរ​កំពូល​តារាង​យប់​នេះ?

 Atletico Madrid

 

Barca , AT Madrid , Real Madrid ​នរណា​ឈរ​កំពូល​តារាង​យប់​នេះ? Real Madrid

 

ដោយសារ​តែ​ការ​ប្រជែង​មាន​ភាព​ស្វិតស្វាញ​យ៉ាង​នេះ សូម​ប្រិយមិត្ត​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​តើ​ក្រុម​ណា​ជា​អ្នក​ឡើង​ឈរ​កំពូល​តារាង ឬ​ក៏​នៅ​តែ​ជា​ Barcelona ​ដដែល?

 

អត្ថបទ៖ មុន្នី រម្យ