​បន្លែ​ពណ៌​បៃតងជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម​

យោង ​តាម​អ្នកស្រាវជ្រាវ​អង់គ្លេស បានបង្ហាញ​ថា ការ​ប្រឈម​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​នឹង​មាន​ការថយចុះ​ពិតប្រាកដ បើ​អ្នកជំងឺ​បាន​ទទួលទាន​បន្លែ​ពណ៌​បៃតង ក្នុង​បរិមាណ​ច្រើន ។

ក្នុង​ការស្រាវជ្រាវ អ្នកជំនាញ​បាន​សិក្សា​លើ​មនុស្ស ប្រហែល ២០.០០០ នាក់ អាយុ​ចន្លោះ ៣០-៧៤ ឆ្នាំ ពី​ប្រទេស​ដូចជា​អាមេរិក ចិន និង​ហ្វាំង​ឡ​ង់​ដ៍ ដើម្បី​សិក្សា​ពី​ទំនាក់ទំនង​រវាង​បន្លែ​ពណ៌​បៃតង នឹង​ការថយចុះ​នៃ​ជំ​អឺ​ទឹកនោមផ្អែម ។ លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​ដូចជា ស្ពៃ ប្រូក​ខូលី ស្ពៃ​ក្តោប ។​ល​។ ហើយ​ថែមទាំង​ហាត់ប្រាណ​ទៀងទាត់ និង​មាន​ពេល​ទទួលទាន​ដ៏​ស្រសើរ អ្នក​ទាំងនោះ​នឹង​ថយ​ចុះ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ដល់​ទៅ ១៤ % ។ នេះ​ដោយសារ​ផ្លែឈើ និង​បន្លែ​ពណ៌​បៃតង មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ច្រើន ដូចជា​ម៉ាញេស្យូម និង​អាស៊ីដ​ខ្លាញ់ អូ​មេហ្គា ៣ ដែល​ជួយ​ឲ្យ​សុខភា​ពរាងកាយ​ល្អ ។

បច្ចុប្បន្ន មនុស្ស​ប្រហែល ១៨០ លាន​នាក់ ទូទាំង​ពិភពលោក កំពុង​មាន​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម មាន​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ។ រីឯ​ប្រទេស​កំពុងអភិវឌ្ឍន៍​យល់ថា មាន​ការពិបាក​ក្នុង​ការដោះស្រាយ​នូវ​ជំងឺ​នេះ ។ រហូតមកទល់​ពេលនេះ នៅ​មិនទាន់​មាន​ការព្យាបាល​ឲ្យបាន​ជា​សះស្បើយ​ឡើយ សម្រាប់​ជំងឺ​ទឹកនោម​ផ្អែម ។ ប៉ុន្តែ​អ្នកជំងឺ​អាច​ការពារ និង​សម្រាប់​ជំងឺ​នេះ ដោយ​ការប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ ឲ្យមាន​សុខភាព​ល្អ ៕​

ប្រភព៖ iknow

  • ​បន្លែ​ពណ៌​បៃតងជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: