បើក​រថយន្ត​ទៅ​បុក​នឹង​ម៉ូតូ​ខ្លិច​ពេញ ទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ

បើក​រថយន្ត​ទៅ​បុក​នឹង​ម៉ូតូ​ខ្លិច​ពេញ ទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ខ្លិ​ច​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្លិ​ច​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩​ ខែមេសា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោល​ភ្លើង​លេខ​៥០៦-៥០៧ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី​ភឿ​ក​ ព្រហ្ម ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​ស្គាល់​ម៉ាក​បាន​បើក​តាម​ថ្នល់ជាតិ​លេខ​៥​ទាំង​យប់​ងងឹត​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​និង​ម៉ូតូ​ខ្លិ​ច​សេរី​ចាស់​គ្មាន​ស្លាក​លេខ​បើក​ដោយ​យុវជន​ម្នាក់​ពាក់អាវ​ប៉ា​រ៉ា​ស្លៀកខោ​ខាវ​ប៊​យ​ខ្លី​អត់​ស្គាល់​អត្តសញ្ញាណ​បុក​ចំ​ពីមុខ​ម៉ូតូ​ខ្លី​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្លិ​ច​ស្លាប់​ភ្លាម​១​រំពេច​នៅ​កន្លែង​កើតហេតុ​តែម្តង​ក្រោយពី​កើតហេតុ​រួច​រថយន្ត​បង្ក​បើក​រត់គេច​បាត់​តែ​ម្តង​។

សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ល​លុះ​២​ម៉ោង​ក្រោយមក​ក្រុម​គ្រួសារ​សាត់​ញាតិ​របស់​សព​បាន​មក​ដឹក​យក​ទៅផ្ទះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​ចំណែក​ម៉ូតូ​របស់​សព​ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​នៅ​ពេល​ក្រោយ​៕