តាមរយៈ​ជី​ភី​អេស​ ​ម្ចាស់​ភូមិគ្រឹះ​តាម​ចាប់​បាន​ចោរ​លួច​​​ម្នាក់ និង​រត់​រួច​ម្នាក់

តាមរយៈ​ជី​ភី​អេស​ ​ម្ចាស់​ភូមិគ្រឹះ​តាម​ចាប់​បាន​ចោរ​លួច​​​ម្នាក់ និង​រត់​រួច​ម្នាក់

ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ទួលគោក ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​ម្នាក់​នេះ និង​បក្ខពួក​ម្នាក់ទៀត ធ្វើ​សកម្មភាព​គាស់​ដំបូល​ភូមិគ្រឹះ​លួច​យក​សម្ភារៈ​បាន​សម្រេច។ ប៉ុន្តែ​តាមរយៈ​ប្រព័ន្ធ​កាមេរ៉ា​ជី​ភី​អេស ដែល​បាន​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដៃ ដែល​ជនសង្ស័យ​លួច​យក​ទៅ​នោះ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់​តែ​ម្តង។

ហេតុការណ៍​គាស់​ទម្លុះទម្លាយ ដំបូល​ភូមិគ្រឹះ​លួច​យក​សម្ភារៈ​បានសម្រេច​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ​ខែ​មេសា នៅក្នុង​ភូមិគ្រឹះ​លេខ ៤៣ ផ្លូវ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ចាប់​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ រួច​ក៏​បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ប៉ូលិស​ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​តាមច្បាប់។

ជនសង្ស័យ​ ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ ឃុំ ថាវ ហៅ​អាពៅ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​តាម​ផ្សារ។ ក្រោយ​ការ​ឃាត់ខ្លួន​នេះ ​សមត្ថកិច្ច​ដកហូត​បាន​ទូរស័ព្ទ ៣​គ្រឿង បន្តោង​រូប​ខ្លា​មួយ និង​លុយ​មួយ​ចំនួន។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ជនសង្ស័យ​​​រូប​នេះ និង​បក្ខពួក​ម្នាក់ទៀត បាន​ដើរ​ចេញពី​ម្តុំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​។ លុះ​ដើរ​មកដល់​ចំណុច​ភូមិគ្រឹះ​ខាងលើ ក៏បាន​ឡើង ទៅលើ​ដំបូល​ភូមិគ្រឹះ និង​គាស់ ក្បឿង​ចូល​លួច​យកបាន​សម្ភារៈ​ខាងលើ បានសម្រេច។

ក្រោយ​កើតហេតុ និង​ក្រោយពី​ពិនិត្យមើល​តាមរយៈ​ប្រព័ន្ធ​ជី​ភី​អេស ទើប​ម្ចាស់ផ្ទះ​រងគ្រោះ តាម​ចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​រត់​រួច​ម្នាក់​នេះ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​នេះ កំពុងតែ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​តាមច្បាប់៕