ឪពុក​ម្តាយ​ឆ្លាត កូន​ពិតជា​ឆ្លាត​មែន​ទេ​?

ឪពុក​ម្តាយ​ឆ្លាត កូន​ពិតជា​ឆ្លាត​មែន​ទេ​?

​សំណួរ​នេះ វា​អាច​ពិបាក​ឆ្លើយ ត្រង់​ថា ទិន្នន័យ វា​មិន​ប្រាកដ ១០០ ភាគរយ​នោះ​ទេ ប៉ុន្តែ ភាគច្រើន (៧០ ទៅ ៨៥ ភាគរយ​) គឺ​ត្រឹមត្រូវ​។ ត្រឹមត្រូវ គឺ​គេ​សំអាង​ទៅលើ​កត្តា​ជាច្រើន ដូចជា ៖

​ស្លឹកឈើ​ជ្រុះ មិន​ឆ្ងាយ​ពី​គុល (​ហ្សែ​ន​)
​ពាក្យចាស់​ពោល​ថា ស្លឹកឈើ​ជ្រុះ មិន​ឆ្ងាយ​ពី​គុល​នោះទេ ដូច្នេះ បើ​ឪពុកម្តាយ​ឆ្លាត កូន​កម្រ​នឹង​ល្ងង់​ណាស់​។ យ៉ាងណាមិញ បើ​យើង​និយាយ​អំពី កត្តា​វេជ្ជសាស្ត្រ គឺ​វា​ទាក់ទង​នឹង​ហ្សែ​ន​។ កូន​ភាគច្រើន នឹង​ទទួលបាន​ហ្សែ​ន​តំណរ​ពូជ ពី​ឪពុក​ម្តាយ មិន​ថា​ជា​សុខភាព ជំងឺ សម្រស់ អត្ត​ច​រឹត ឬ​ភាព​ឆ្លាត​នោះទេ គឺ​សុទ្ធតែ​អាច​មាន​ទាំងអស់​។​

​ការថែទាំ​ខ្លួន​
​ជា​ការពិត ឪពុក​ម្តាយ​ឆ្លាត មានន័យ​ថា គេ​ចេះ​ទុកដាក់ និង​ថែរក្សា​សុខភាព​របស់​គេ តាំង​ពី​មិន​ទាន់​មាន​កូន រហូត​ដល់​សម្រាលកូន​រួច​។ ឪពុក​ម្តាយ​ឆ្លាត តែងតែ​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ជា​ទៀងទាត់ ដូច្នេះហើយ កូន​របស់​គេ ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ​។

​ការអប់រំ​
​ឪពុក​ម្តាយ​ឆ្លាត ដឹង​អំពី​របៀប​ចិញ្ចឹម និង​អប់រំ​កូន​ឲ្យបាន​ល្អ​។ ឪពុក​ម្តាយ​ឆ្លាត ចេះ​ពី​វិធី​បង្រៀន និង​ជួយ​ឲ្យ​កូន​រៀន​ពូកែ ហើយ​ឆ្លាត​ទៀតផង​។​

​ចំណីអាហារ​
​ឪពុក​ម្តាយ​ឆ្លាត ដឹងថា អ្វី​ដែល​គួ​រញ៉ាំ ហើយ​អ្វី​ដែល​មិនគួ​រញ៉ាំ ដូច្នេះ ច្បាស់​ណាស់ កូន​របស់​គេ ប្រាកដជា​មាន​សុខភាព​ល្អ ហើយ​ឆ្លាត​ទៀតផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។