សុខ សោ​ម៉ា​វ​ត្តី ត្រូវ​ខាង​ក្រុម​ផលិតករ​ដាក់​ងារ​ហៅថា​…​

6 Videos

សុខ សោម៉ាវត្តី ទោះបីជានាងជាប់បន្ទិលលែងប្តីប៉ូលិស តែមិនហ៊ានបើកចំហរក្តី ប៉ុន្តែរយៈពេលកើតមានរឿងរ៉ាវនេះ ហាក់មិនជះឥទ្ធិពលដល់ការងារសិល្បៈ ដូចតារាសម្តែង និងចម្រៀងដទៃទៀតឡើយ ។ ផ្ទុយទៅវិញប្រជាប្រិយភាពរបស់នាងកាន់តែឡើងខ្ពស់ត្រណែត រហូតធ្វើឱ្យនាងរកពេលថតគ្មាន ។ ជាក់ស្តែងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ រហូតមកដល់ពេលនេះ សុខ សោម៉ាវត្តី ត្រូវប៉ាន់ថតខ្សែភាពយន្ត ចាក់បញ្ចាំងតាមរោងគ្មានពេលទំនេរ រហូតនាងបានឡើងតម្លៃខ្លួនខ្ពស់កប់ពពកទៅហើយ នៅតែមានផលិតករជាច្រើនដណ្តើមយកវត្តមាននាង ។

សុខ សោ​ម៉ា​វ​ត្តី ត្រូវ​ខាង​ក្រុម​ផលិតករ​ដាក់​ងារ​ហៅថា​…​

ជាក់ស្តែងលោក ឈី រដ្ឋា ចាហ្វាងផលិតកម្ម ស៊ីស្តា បានប្រាប់ថា ខ្សែភាពយន្តរឿង «BIG និង ខ្មោចយក្សធំ» របស់លោក ថ្វីត្បិតតែជារឿងដំបូង តែលោកបានហៅតួសម្តែងសុទ្ធតែជាតារាល្បីឈ្មោះក្នុងនោះក៏មានអ្នកនាង សុខ សោម៉ាវត្តី ផងដែរ ។ ហេតុផល ដែលលោកជ្រើសយកតារាស្រីរូបនេះ មកសម្តែងជាតួឯក គឺនាងមានទេពកោសល្យខ្ពស់ ហើយទីផ្សាររបស់នាង ក៏មានអ្នកគាំទ្រច្រើនគ្រប់រឿង ហើយរឿងដែលនាងសម្តែងភាគច្រើន ទទួលបានជោគជ័យ ចំណុចនេះហើយ ទោះបីជាតម្លៃខ្លួននាងសម្តែងខ្ពស់ជាងគេក្នុងចំណោមតារាស្រីល្បីៗក្តី ក៏លោកនៅតែហៅនាងសម្តែងខាងតែបាន ។

សុខ សោ​ម៉ា​វ​ត្តី ត្រូវ​ខាង​ក្រុម​ផលិតករ​ដាក់​ងារ​ហៅថា​…​

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានប្រាប់ថា តារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី គាត់មានទេពកោសល្យសម្តែងខ្ពស់ ទាំងរឿងមនោសញ្ញេតនា និង រឿងបែបកំប្លែង ចំណុចទាំងនេះ គូបផ្សំនឹងរូបសម្រស់របស់នាងស្រស់ស្អាត និង មានប្រជាប្រិយភាពល្បីជាច្រើនឆ្នាំមកផងនោះ ទើបធ្វើខ្សែភាពយន្ត ដែលនាងបង្ហាញវត្តមានភាគច្រើន មានអ្នកទិញសំបុត្រចូលទស្សនាច្រើន ។

សុខ សោ​ម៉ា​វ​ត្តី ត្រូវ​ខាង​ក្រុម​ផលិតករ​ដាក់​ងារ​ហៅថា​…​

លោក សៀក លីដា ចាងហ្វាងផលិតកម្ម អិលឌី ភីឈ័រ រាល់ខ្សែភាពយន្ត ដែលផលិតឡើងពីផលិតកម្មលោក គឺកម្រអត់វត្តមានអ្នកនាង សុខ សោម៉ាវត្តី ណាស់ ព្រោះខ្សែភាពយន្តរបស់លោក ដែលទទួលបានជោជ័យក៏មានចំណែកនាងជាតួអង្គសំខាន់ផងដែរ ព្រោះតារាស្រីរូបនេះ ពិបាករកអ្នកមានទេពកោសល្យស្មើនឹងនាងណាស់ ។

សុខ សោ​ម៉ា​វ​ត្តី ត្រូវ​ខាង​ក្រុម​ផលិតករ​ដាក់​ងារ​ហៅថា​…​

ការកោតសរសើរពីសំណាក់ទស្សនិកជននេះ សុខ សោម៉ាវត្តី ក៏បានឆ្លើយតបដែរថា នាងពិតជាសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នៅពេលដែលអាជីពសិល្បៈដែលខ្លួនស្រឡាញ់ទទួលបានជោគជ័យ និងមានបងៗផលិតករកោតសរសើរដូច្នេះ ។ ព្រោះពាក្យសម្តីរបស់គាត់ទាំងនេះប្រៀបបានជាសញ្ញាប័ត្រដ៏មានតម្លៃមួយ សម្រាប់រូបនេះ ហើយនាងក៏គ្មានពាក្យអ្វីក្រៅពីអរគុណ និងព្យាយាមរិៈរកគន្លិៈសម្តែងភាពយន្តឱ្យកាន់តែល្អនោះទេ ៕ តាន់ ចន្ថា