សូ ដា​នី​តា ប្រើការ​ប្រៀបធៀប​លេង​អារម្មណ៍​

6 Videos

កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី សូ ដានីតា បានបង្ហើបនូវអ្វីដែលនាងតែងតែយល់ និងឲ្យតម្លៃ ពិសេសតែប្រកាន់យកក្នុងការគិតរបស់នាងជានិច្ច ទាក់ទងនឹងភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតដែល នីតា ចាត់ទុកថាស្អាតបំផុតនោះ មិនមែនជាសម្រស់នោះឡើយ ។

សូ ដា​នី​តា ប្រើការ​ប្រៀបធៀប​លេង​អារម្មណ៍​

បើតាមការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នីតា បានសរសេរថា «ភាពស្រស់ស្អាត នរណា ក៏ចង់បាន តែអ្វីដែលស្អាតជាងនេះបំផុតគឺ ស្អាតចិត្ត រាងកាយនឹងទ្រុឌទ្រោម ស្បែកនឹងជ្រួញ តែបើ ចិត្តស្អាត ស្មោះត្រង់ទៅលើអ្វីមួយដែលយើងគិត ស្រឡាញ់ជឿជាក់ វានឹងមិនប្រែប្រួលជា (រៀង) រហូត» ។ ការសរសេរបែបនេះរបស់ នីតា ក៏ប្រហែលមកពីវ័យរបស់នាង កំពុងតែវិវឌ្ឍន៍ទៅមុខ ជាលំដាប់ តែសម្រស់នាងនៅតែស្រស់ស្អាត ប៉ុន្តែនាងនៅតែយល់ថា សម្រស់នេះនឹងបាត់បង់នៅ ថ្ងៃណាមួយ តែមានតែស្អាតចិត្តទេ ដែលនឹងស្អាតគ្មានទីបំផុត ។

សូ ដា​នី​តា ប្រើការ​ប្រៀបធៀប​លេង​អារម្មណ៍​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សូ ដានីតា កំពុងតែមមាញឹកក្នុងការសម្ដែងនូវរឿងដុំជាច្រើន ក្នុងនោះក៏មានរឿង បណ្ដឹងស្រីទាំង ៥ ដែលជាស្នាដៃនិពន្ធ និងដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា ស្រប ពេលដែលយីអ៊ុនស្រីស្រស់ នីតា ក៏នៅតែបន្តឡើងជាលំដាប់ រកតែពេលសម្រាកពីការថតស្ទើរតែ មិនបានទៀតផង ៕ ខេមរា