សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ

សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ



ភ្នំពេញ ៖ ប៉ូលិស​កា​រិ​យា​ល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​បង្ក្រាប​មុខសញ្ញា​អ្នក​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​និង​ថ្នាំ​១១៤​កញ្ចប់​តូច​និង​៣​ក​ញ្ចប់​ធំ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ផ្ទះ​លេខ​៤​ភូមិ​២១​ ក្រុម​១០១ ​សង្កាត់បឹងកក់​២ ខណ្ឌ​ទួល​គោក ដឹកនាំ​ដោយ​លោក​ប៉ុល និល​ឯក នាយរង​ការិយា​ល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ហើយ​ក្នុង​ប្រតិ​ប​ត្តិការ​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​បាន​ចំនួន​៤​នាក់​សុ​ទ្ធ​តែ​ស្រីៗ និង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន​១១៤​តូច​នឹង​៣​កញ្ចប់​ធំ និង​ឧបករណ៍​ជក់​មួយចំនួនទៀត។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​មានឈ្មោះ​១.​ចាន់ សាត ភេទ​ស្រី​៥៨​ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ ២.​ជីន សុ​វណ្ណា ភេទ​ស្រី អាយុ​៦០​ឆ្នាំ ​ស្នាក់នៅ​មិន​ពិតប្រាកដ ៣.​វុ​ធ ថា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ស្នាក់នៅ​ផ្ទះ​កើត​ហេតុ​ខាងលើ ៤.​យិន សុភា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា។

លោក ប៉ុល និល​ឯក​នាយរង​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ គឺ​ ដោយសារ​លោក​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ដឹង​ថា​ ពួក​នេះ​តែងតែ​លួច​ចែកចាយ​គ្រឿងញៀន​នៅ​ម្ដុំ​ផ្លូវ​រថភ្លើង​ទើប​លោក​ដឹង​កម្លាំង​ចុះ​បង្ក្រាប​តែម្ដង។ ពេល​ចុះ​ទៅដល់​បាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​២​នាក់​ ដែល​កំពុង​អង្គុយ​លក់​នៅ​តាម​ផ្លូវ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់​តូច ហើយ​លោក​បាន​បន្ត​ទៅ​ឆែកឆេរ​នៅផ្ទះ​លេខ​៤​រក​ឃើញ​ថ្នាំញៀន​ចំនួន​៩០​កញ្ចប់​តូច​នឹង​ក​ញ្ចប់​ធំ​នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​នារី​វ័យក្មេង​២​នាក់។

ក្រោយពី​ប្រតិបត្តិ​ការ​បង្ក្រាប​ចប់​ជនសង្ស័យ​ទាំង​៤​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ​ឃុំខ្លួន​បណ្តោះ​អាស​ន្ន​ដើម្បី​សាកសួរ​ចម្លើយ​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ សមត្ថកិច្ច​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​រួម​នឹង​ថ្នាំ​១១៤​កញ្ចប់​តូច​ និង ​៣​ក​ញ្ចប់​ធំ