​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ពិធីករ​អាន​ព័ត៌មាន​ទូរទស្សន៍​ CTN​ ម្នាក់​ទំនងជា​ស្រវឹងស្រា​ជ្រោក​បាន​បើក​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​ ជាង​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​។​

​ប្រ​ព​ភ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ដែល​ស្គាល់​ថា​ជា​ពិធីករ​នៅ​ទូរទស្សន៍​ CTN​ គឺ​លោក​ឈ្មោះ​ នៅ​ សម្ផស្ស​ បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ ហា​យ​ឡេ​ន​ឌើ​ ពណ៌​ ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-2296​ បាន​បើក​តាម​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ គោលដៅ​ចូល​រាជធានី​ភ្នំពេញ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បុក​រះ​រថយន្ត​ចំនួន​ ០៣​គ្រឿង​ និង​ម៉ូតូ​ មួយ​គ្រឿង​ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសស្រាល​ ។​ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​ថយក្រោយ​ តែ​បែប​ជា​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​បាន​បើក​ឡើង​លើ​ស្ពាន​ ហើយ​រថយន្ត​បង្ក​បាន​បើក​ទៅ​មុខ​ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ ទើប​មិន​អាច​ទៅ​មុខ​បាន​ ។​

​ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង​ចាំ​ដោះស្រាយ​សំណង​ជា​ក្រោយ​៕​ជ្រោយ​ពេជ្រ​
​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​

​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​
ប្រភព៖ Nokorwatnews

  • ​ពិធីករ​ទូរទស្សន៍​ CTN​ ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: