មានភ្លៀងខ្លះៗរាយប៉ាយ នៅបន្ទាយមានជ័យ ថ្ងៃទី២៩-៣០មេសា,ខ្យល់កន្ត្រាក់ខូចខាតផ្ទះមួយចំនួន

បន្ទាយមានជ័យ:

នៅល្ងាច យប់ថ្ងៃទី២៩មេសា និងថ្ងៃត្រង់ដល់រសៀលថ្ងៃទី៣០មសាឆ្នាំ២០១៦ មានភ្លៀងធ្លាក់ខ្លាំង ខ្សោយនិងរលឹមរាយប៉ោយលើភូមិសាស្ត្រភូមិឃុំ សង្កាត់ស្រុកក្រុងមួយចំនួនធំនៅខេត្តបន្ទាយមានជ័យ។
   មន្ត្រីនគរបាល មន្ត្រីអាជ្ញាធរដែនដីនិងពលរដ្ឋមួយចំនួនអោយដឹងថ្ងៃទី៣០មេសាថា:មុនមានភ្លៀងធ្លាក់ខ្លាំង ខ្សោយ និងរលឹម២ថ្ងៃ២យប់មកនោះ មានខ្យល់នាំមុខបោកបក់យ៉ាងខ្លាំងដែរនៅស្ទើរទូទាំងខេត្ត។
   ប្រភពបន្តថា កាលពីថ្ងៃទី២៩មេសា ភ្លៀងមិនទាន់រាយប៉ាយខ្លាំងទេ។តែដល់ថ្ងៃទី៣០មេសា ភ្លៀងបានរាយប៉ាយច្រើនជាង។
   ភ្លៀងធ្លាក់ រលឹមនិងខ្យល់កន្ត្រាក់នោះកើតឡើង២-៣ថ្ងៃបន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាស"ដំណឹងក្តៅ" យប់ថ្ងៃទី២៧មេសា ឆ្នាំ២០១៦ដែលថា ល្ងាច(ថ្ងៃទី២៧មេសា មានភ្លៀងធ្លាក់ស្ទើរទូទាំងខេត្តព្រះវិហារ និងមួយចំនួននៅខេត្តកំពង់ឆ្នាំង កោះកុង។ហើយអាចនឹងបន្តភ្លៀងនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យពេលយប់។ហើយស្អែកនឹងមានបន្តុ។ក្នុងអំឡុងនោះ សូមប្រយ័ត្នព្រោះអាចមានខ្យល់កន្ត្រាក់ រន្ទះ ផ្គរ។
   សូមបញ្ជាក់ដែរថា ដោយសារខេត្តបន្ទាយមានជ័យបាននឹងកំពុងរងគ្រោះធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតនិងខ្វះខាតទឹកហូប ទឹកប្រើប្រាសយ៉ាងធ្ងន់ធ្ងរនោះ ដំណឹងនៃការមានភ្លៀងគឺជាការចាប់អារម្មណ៍ខ្លាំង។
   លោកឧត្តមសេនីយ៍អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា:ល្ងាចថ្ងៃទី២៩មេសា ខ្យល់កន្ត្រាក់នាំអោយរបើកដំបូលផ្ទះ២ខ្នងនិងសណង់១ខ្នងទៀតនៅភូមិគោកជ្រាបើឃុ/ស្រុកព្រះនេតហរព្រះ។
  ឯលោកវ៉ែន សំអូន មេឃុំបន្ទាយឆ្មារស្រុកថ្មពួកនិយាយថា:នៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩មេសា មានខ្យល់កន្ត្រាក់ ភ្លៀងបង្ករបើកដំបូលផ្ទះពលរដ្ឋ១១ខ្នងនៅភូមិនានាក្នុងឃុំបន្ទាយឆ្មារ។
  ឯលោកម៉ៅ ស៊ី អនុប្រធានសហគមន៍ទេសចរណ័ប្រាសាទបន្ទាយឆ្មារអោយដឹងថា: ខ្យល់កន្ត្រាក់នោះក៏បង្ករលំរលើងដើមឈើមួយចំនួននៅក្នុងប្រាសាទបន្ទាយឆ្មារ ហើយធ្វើអោយជ្រាលថ្មប្រាសាទដែរ។
   លោកស៊ាន វុទ្ធី មន្ត្រីស្រុកម៉ាឡៃអោយដឹងថ្ងៃទី៣០មេសាថា ភ្លៀងកក់ខែធ្លាក់ក្នុងឃុំម៉ាឡៃខ្លាំងរហូតមានទឹកដក់ដែរ។
   ចំណែកលោកអែម សុខា អភិបាលស្រុកម៉ាឡៃវិញនិយាយថា:ភ្លៀងកក់ខែនេះ កន្លែងខ្លះខ្លាំងជោគដីកន្លែងខ្លះគ្រាន់តែសើមដីនិងកន្លែងខ្លះលឹម។
    ចំពោះក្រុងសិរីសោភ័ណ ប្រភពនានាអោយដឹងថា ភ្លៀងបន្តិចនេះ មិនអាចផ្តល់ទឹកសមល្មមដល់ពោះស្ទឺងសម្រាប់រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យនោះឡើយ។
   តែវាជួយអោយត្រជាក់ និងកុំអោយទឹកបូមពីស្ទឹងតូចនៅ សង្កាតទឹកថ្លា មកស្ថានីយ៍រីងហួតខ្លាំងដែរ៕ 
មានភ្លៀងខ្លះៗរាយប៉ាយ នៅបន្ទាយមានជ័យ ថ្ងៃទី២៩-៣០មេសា,ខ្យល់កន្ត្រាក់ខូចខាតផ្ទះមួយចំនួន

មានភ្លៀងខ្លះៗរាយប៉ាយ នៅបន្ទាយមានជ័យ ថ្ងៃទី២៩-៣០មេសា,ខ្យល់កន្ត្រាក់ខូចខាតផ្ទះមួយចំនួន

មានភ្លៀងខ្លះៗរាយប៉ាយ នៅបន្ទាយមានជ័យ ថ្ងៃទី២៩-៣០មេសា,ខ្យល់កន្ត្រាក់ខូចខាតផ្ទះមួយចំនួន