ត្រៀមប្រារព្ធមីទ្ទីង កាកបាទក្រហម: ដើម្បីស្វែងរកមូលនិធិ ចំពេលមានគ្រោះធម្មជាតិ

បន្ទាយមានជ័យ:

ថ្នាក់ដឹកនាំនិងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញនិងផ្នែកឯកជនបានចូលរួមប្រជុំពិភាក្សាលើផែនការណែនាំ ដាក់ចុះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីខេត្តនេះរៀបចំមីទ្ទីងអបអរខួបឆ្នាំទី១៥៣ ថ្ងៃទី៨ឧសភា ទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហមអន្តរជាតិ។
    លោកលី សារី អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យដឹកនាំកិច្ចប្រជុំពិភាក្សានេះ កាលពីថ្ងៃទី២៩មេសាដោយបញ្ជាក់គោលបំណងថា :កិច្ចពិភាក្សានេះ ដើម្បីធ្វើពីធីទៅអាចស្វែងរកការគាំទ្រ កៀរគរកមូលនិធីឧបត្ថម្ភកាកបាទក្រហមខេត្ត អោយបានច្រើនសមល្មមសម្រាប់យកទៅបែងចែក ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ជនទីទ័លក្រនិងមុខសញ្ញាផ្សេងៗទៀត។
   លោកថ្លែងបន្តថា ឆ្នាំនេះការប្រារព្ធទិវានេះ ក៏ចំពេលដែលទូទាងខេត្តបាននឹងកំពុងជួបប្រទះគ្រោះរាំងស្ងួត ហើយពលរដ្ឋស្ទើរគ្រប់ស្រុកក្រុងទាំង៩របស់ខេត្តខ្វះខាតទឹកបរិភោគ ទឹកប្រើប្រាសយ៉ាងធ្ងន់ធ្ងរនោះ។
   លោកវេជ្ជបណ្ឌិត ឈុំ វណ្ណារឹទ្ធិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានសាខាមានប្រសាសន៍ថា:ការរៀបចំប្រារព្ធទិវាត្រូវតែទទួលបានកអ្នកសប្បរសពីផ្នែករដ្ឋ ផ្នែកដៃគូអភិវឌ្ឍន៍និងផ្នែកឯកជនចូលរួមកុះករ ហើយនាំមកនូវជំនួយឧបត្ថម្ភជាសម្ភារ: ថវិកាច្រើនដែរ។
  តែសំខាន់គឺការទទួលស្វាគមន៍រាក់ទាក់ ផ្តល់កិត្តិយសនិងតម្លៃតាមឋាន: មុខងារ មុខងារ មុខតំណែងនិងបរិមាណនៃជំនួយសប្បររស។ហើយបើអាចគឺត្រូវសុំអញ្ជើញមន្ត្រូីថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកមានធនធានចូលរួមជាកិត្តិយសផង។
    លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ សន្យាជម្រូញអោយការប្រារព្ធមីទ្ទីងនេះ ទទួលបានការគាំទ្រ ឧបត្ថម្ភអោយបានច្រើន យ៉ាងហោចក៏ស្មើឬលើសឆ្នាំមុនដែរ។
     មន្ត្រី អ្នកចូលរួមមានមតិចម្រុះ ក្នុងនោះបានរំពឹងថា នឹងមានអ្នកចូលរួមជិត៥០០នាក់ ហើយរកមូលនិធិគិតជាប្រាក់រាប់ម៉ឺនដុល្លាសរអាដែរ៕ 