លោក​ចាប ​សុ​ផា​រិ​ទ្ធ​ បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​មួយ​ចំនួន​ធំ

លោក​ចាប ​សុ​ផា​រិ​ទ្ធ​ បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​មួយ​ចំនួន​ធំ



បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក​ចាប ​សុ​ផា​រិ​ទ្ធ ​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន​និង​អនីតិជន​បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​១​កន្លែង​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង ​ធ្វើ​ការ​ដកហូត​គ្រឿងញៀន​បាន​មួយ​ចំនួនធំ​នៅ​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ កែង​ផ្លូវ​ស្តង់​តា​ងួន ស្ថិតក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​ចាប ​សុ​ផា​រិ​ទ្ធ ​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​១ វ៉ាន់ ប៊ុនធឿន ហៅ​វុ​ធ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ និង ២​ឈ្មោះ ឈិន វណ្ណៈ​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រស់នៅ​ក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​ចាប ​សុ​ផា​រិ​ទ្ធ ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ដោយបាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​កំពុង​លក់​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ក្រោយពី​បាន​ទទួល​ព័ត៌មាន ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​៧​នាក់​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុក​កើតហេតុ​ខាងលើ​និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន២​នាក់​ និង ​បាន​រឹបអូស​វត្ថុ​តាង​ថ្នាំញៀន ICE ៨៩២ក្រាម ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​បញ្ជូនមក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​។

នៅមុខ​នគរបាល​ជន​សង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទាំង​២​នាក់​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ពិតប្រាកដ​ចៃដន្យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង។ដោយ​ទទួល​ចម្លើយ​ហើយ​ជនសង្ស័យ​ និង ​វត្ថុតាង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕