ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ នៅ​កៀន​ប្រឡាយ,​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ជួយ​សម្ភារៈ​មនុស្សធម៌

ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ នៅ​កៀន​ប្រឡាយ,​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ជួយ​សម្ភារៈ​មនុស្សធម៌

ភ្នំពេញ ​៖ ​ស្ត្រី​ចំណាស់​វ័យ​ប្រហែល​៥០​ ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ នៅ​កៀន​ប្រឡាយ បឹង​សាឡាង​ ហើយ​ត្រូវ​បាន​អាជ្ញាធរ ​និង​សមត្ថកិច្ច​ជួយ​ជា​ថវិកា​មនុស្សធម៌ និង​ចេញថ្លៃ​ក្ដារមឈូស បញ្ជូន​ទៅ​ទី​អារាម​ ដើម្បី​បូជា​ផង​ដែរ​ ស្រប​ពេល​ដែល​ស្ត្រី​ម្នាក់​នេះ​ជា​ស្ត្រី​អនាថា​ គ្មាន​សាច់ញាតិ។

ហេតុការណ៍​នេះ​​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា ឆ្នាំ ២០១៦ ​វេលា​ម៉ោង​៨​ នៅ​ចំណុច​ស្ពាន​ប្រឡាយ​ទឹក​ស្អុយ ​៣៣៦ ​ក្រុម​១៧ ភូមិ​៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង ​បាន​ឲ្យ​ដឹង​ថា ​​ស្ត្រី​ចំណាស់​ខាង​លើ​ បាន​ដេក​ស្លាប់​ នៅ​ម្ដុំ​ស្ពានថ្ម​ កៀន​មាត់​ប្រឡាយ​លូ​ទឹក​ស្អុយ​ ហើយ​បើ​តាម​ការ​សាកសួរ​​​ជំហាន​ដំបូង​ពី​អ្នក​ជិត​ខាង​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​បាន​ដើរ​ដេក​គ្រប់​ទីកន្លែង។ លុះដល់​វេលា​ម៉ោង​៨​ព្រឹក​ គាត់​ក៏បាន​ដេក​ស្លាប់ នៅ​​កៀន​ប្រឡាយ​លូ​ទឹក​ស្អុយ​នេះ​តែ​ម្ដង។

សព​ ត្រូវ​​​បាន​បញ្ជូន​ទៅ​កាន់​វត្ត​សំបួរមាស ​ខណ្ឌ​ដង្កោ​ដើម្បី​បូជា ​ដោយ​ក្នុង​នោះ ​លោក​ស៊ឹម ពិសិដ្ឋ​ អធិការរង​នគរបាល​ខណ្ឌ​ទួលគោក​ជា​អ្នក​ជួយ​ចេញ​ថ្ងៃ​ក្ដារមឈូស៕