ម៉ា​នី​ ប៉ាក់​គី​អាវ​ ស្ថិត​ក្នុង​មុខព្រួញ​ប្រមាញ់​ចាប់ខ្លួន​ពី​ក្រុម​ភេរវកម្ម​

​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​និង​ជា​តំណាងរាស្ត្រ​ហ្វី​លី​ពី​ន​ ហើយ​ក៏​ជា​មហាសេដ្ឋី​មួយ​រូប​នៅ​ក្នុង​តំបន់​លោក​ ម៉ា​នី​ ប៉ាក់​ គី​អាវ​ និង​គ្រួសា​របស់​លោក​បាន​ក្លាយទៅជា​គោលដៅ​ក្នុង​ការ​ចាប់ជំរិត​ពី​ក្រុម​ភេរវកម្ម​ អា​ប៊ូ​សាយ​យ៉ា​ហ្វ​ ដែល​ឈរជើង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ផ្ទាល់​តែ​ម្តង​ ។​

​ព័ត៌មាន​ខាងលើ​ ត្រូវ​បាន​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ Benigno​ Aquino​ III​ បាន​ប្រកាស​ឲ្យ​ដឹង​ក្រោយ​ពេល​ដែល​ក្រុម​អា​ប៊ូ​សាយ​យ៉ា​ហ្វ​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​ជនជាតិ​កា​ណា​ដា​ លោក​John​ Ridsdel​ ដោយសារ​តែ​មិន​បាន​ទទួល​ប្រាក់​លោះ​ដូចដែល​ពួក​គេ​ចង់បាន​ ។​

​សារព័ត៌មាន​AP​ បាន​ផ្សាយ​ថា​ ក្រុម​ ចារកម្ម​ប្រទេស​នេះ​ បានដឹង​ពី​គម្រោង​ចាប់ខ្លួន​សមាជិកគ្រួសារ​របស់​លោក​ម៉ា​នី​ ប៉ាក់​ គី​អាវ​ រួម​ទាំង​លោក​ប៉ាក់​គី​អាវ​ផង​ដែរ​ ដើម្បី​ទាមទារ​ប្រាក់​លោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​កីឡាប្រដាល់​រូប​នេះ​ធ្លាប់​ទទួល​បាន​ជើងឯក​៨​ទម្ងន់​ផ្សេង​គ្នា​នៅ​ក្នុង​ការ​ប្រដាល់​លំដាប់​ពិភពលោក​ ។​
​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ប៉ាក់​ គី​អាវ​ មាន​ប្រាក់​ផ្ទាល់ខ្លួន​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

​ចំពោះ​ព័ត៌មាន​ខាងលើ​ ប៉ាក់​គី​អាវ​ ក៏​ បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​ជោគវាសនា​នៃ​ក្រុម​គ្រួសារ​របស់​លោក​ ។​ លោក​ ប៉ាក់​គី​អាវ​ បាន​និយាយ​ថា​ ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ខ្លាំង​ណាស់​ពេល​ដឹង​ថា​ ក្រុម​ភេរវកម្ម​អា​ប៊ូ​សា​យា​៉​ហ្វ​ប៉ុនប៉ង​ចាប់ខ្លួន​គ្រួសា​របស់ខ្ញុំ​។​ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដោយសារ​តែ​ពល​
​រដ្ឋ​ហ្វុ​ី​លី​ពី​ន​ទាំងអស់​គឺជា​មិត្ត​របស់ខ្ញុំ​ក្នុង​នោះ​មាន​ទាំង​ក្រុម​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងត្បូង​ប្រទេស​ផង​ដែរ​(​ក្រុម​អា​ប៉ូ​សា​យ៉ា​ហ្វ​)​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​លោក​ ប៉ាក់​គី​អាវ​ បាន​ស្នើ​សុំ​កម្លាំង​បន្ថែម​មក​ការពារ​នៅផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ម៉ានីល​។​ ការ​ការពារ​សុវត្ថិភាព​ដល់​ប្រពន្ធ​និង​កូន​៥​នាក់​របស់​លោក​ប៉ាក់​គី​អាវ​ គឺជា​អាទិភាព​ ។​

​ប៉ុន្តែ​លោក​ប៉ាក់​គី​អាវ​ ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ប្រធានាធិបតី​ដែល​បាន​ផ្តល់​ដំណឹង​ដល់​រូប​លោក​យឺត​ពេល​ទុក​ឲ្យ​ក្រុម​ភេរវកម្ម​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​កា​ណា​ដា​រួច​ទើប​ប្រកាស​ដំណឹង​គឺ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។​
​កាលពីដើម​ខែមេសា​នេះ​ក្រោយ​ការ​យកឈ្នះ​ទៅ​លើ​កីឡាករ​ Timothy​ Bradley​ លោក​ ម៉ា​នី​ ប៉ាក់​គី​អាវ​ បាន​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​ដើម្បី​ចូលរួម​ធ្វើ​ជា​អ្នកនយោបាយ​ជួយ​សង្គម​ជាតិ​វិញ​ម្តង​។​

​នៅ​ពេល​នេះ​លោក​ ប៉ាក់​គី​អាវ​ មាន​ អាសនៈ​មួយ​នៅ​ក្នុង​រដ្ឋសភា​ ហើយ​លោក​អាច​នឹង​ក្លាយជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ក្នុង​ពេល​អនាគត​ជា​មិន​ខាន​ដោយសារ​តែ​លោក​ទទួល​បានការ​គោរព​ស្រឡាញ់​ជា​ច្រើន​ពី​ពលរដ្ឋ​ហ្វុ​ី​លី​ពី​ន​ទាំងមូល​។​

​ប​ច្ចប្ប​ន្ន​ក្រុម​ភេរវកម្ម​អា​ប៊ូ​សា​យ៉ា​ហ្វ​កំពុង​តែ​ឃុំខ្លួន​ចំណាប់ខ្មាំង​៣​នាក់​ ដែល​ពួក​គេ​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ ដើម្បី​ទាមទារ​ប្រាក់​លោះ​រហូត​ដល់​ទៅ​៦,៤​លាន​ដុល្លារ​សម្រាប់​ចំណាប់ខ្មាំង​នីមួយៗ​។​ ក្រុម​អា​ប៊ូ​សា​យ៉ា​ហ្វ​ មាន​ទំនាក់ទំនង​យ៉ាង​ល្អិត​ល្មួត​ជាមួយ​ក្រុម​ភេរវកម្ម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ក្នុង​ប្រទេស​អី​ុ​រ៉ា​ក់​និង​ស៊ី​រី​។​ ក្រុម​អា​ប៊ូ​ សា​យ៉ា​ហ្វ​ក៏​ធ្លាប់​បាន​ស្បថ​ស្មោះត្រង់​ជាមួយ​ក្រុម​ IS​ ផង​ដែរ​ ហើយ​ក្រុម​នេះ​នឹង​ក្លាយ​ ជា​សាខា​ IS​ ប្រចាំ​នៅ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​៕​ ម៉ែ​វ​ សា​ធី​

ប្រភព៖ Nokorwatnews

  • ម៉ា​នី​ ប៉ាក់​គី​អាវ​ ស្ថិត​ក្នុង​មុខព្រួញ​ប្រមាញ់​ចាប់ខ្លួន​ពី​ក្រុម​ភេរវកម្ម​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: