ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​

6 Videos


តារាឯកស្រីអ្នកនាង ភីងគី សាវីកា (Pinky Savika) ដែលត្រូវបានប៉ុស្តិ៍លេខ ៧ បញ្ឈប់កិច្ចសន្យាព្រោះតែនាងបានបង្ករឿងអាស្រូវច្រើនពេក ដែលខាងប៉ុស្តិ៍មិនអាចរក្សាទុកបាន ទើបប្រើជីវិតចាកឆ្ងាយពីពិភពសិល្បៈអស់រយៈពេលជិត ២ ឆ្នាំ ។

ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​
ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​

ពិតជារឿងដែលមិនគួរឱ្យជឿ ខ្សែជីវិតអាជីពសិល្បៈរបស់អ្នកនាង ភីងគី បាននាំរូបនាងទៅសម្តែងជាតួឯកស្រីនៅក្រៅប្រទេស ជាហេតុធ្វើឱ្យនាងចាប់ផ្តើមងើបមុខជាថ្មី ហើយក៏បន្តស្នាដៃជាមួយខ្សែភាពយន្តនៅប៉ុស្តិ៍លេខ ៨ ដូចជារឿង «មន្តស្នេហ៍ស្រីផ្កាមាស» (Tong Prakai Saed 2012) រឿង «កំពូលរាជនីសំនៀង» (Rachanee Look Toong) រឿង «ក្អែកពាក់ស្លាបហង្ស» (Ga Gub Hong) និង រឿង «ចិញ្ចៀនស្នេហ៍ចងចិត្ត» (Waen Thong Lueang 2015)។

ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​

ជីវិតការងារចាប់ផ្តើមងើបស្ទុះកក្រើកម្តងទៀត ស្របពេលដែលសេដ្ឋីវ័យក្មេងក៏មានចិត្តប្រតិព័ទ្ធហ៊ានស្នើសុំអ្នកនាងរៀបការដោយមិនខ្វល់ពីរឿងអាស្រូវអ្វីទាំងអស់។ បន្ទាប់ពីរៀបការរួច អ្នកនាង ភីងគី ហាក់ព្យាយាមផ្តាច់ខ្លួនពីពិភពសិល្បៈដោយមិនព្រមទទួលសម្តែងរឿងទៀតឡើយ ហើយមូលហេតុដែលគេសង្ស័យគឺប្តីរបស់នាងប្រហែលជាប្រចណ្ឌ ទើបមិនចង់ឱ្យប្រពន្ធទៅសិ្នទ្ធស្នាលជាមួយប្រុសផ្សេង។

ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​

មកទល់ពេលនេះ អ្នកនាង ភីងគី បាននាំមកជាមួយនូវភាពភ្ញាក់ផ្អើលដោយទាំងរូបនាង និង ស្វាមី មានបំណងចង់បង្កើតគម្រោងខ្នាតធំដែលបោះទុនទៅលើវិស័យសិល្បៈ ព្រមជាមួយនឹងការសម្រេចចិត្តជ្រើសរើសប៉ុស្តិ៍ទូរទស្សន៍ដើម្បីសហការ ហើយទន្ទឹមនឹងនោះ អ្នកនាង ភីងគី អាចនឹងចាប់យកតំណែងតួឯកស្រីដោយខ្លួនឯង ហើយជាពេលដែលមិត្តអ្នកគាំទ្រនឹងបានទស្សនាស្នាដៃសម្តែងរបស់នាងសារជាថ្មីម្តងទៀត៕ ខេរី
(ប្រភព៖ អឹមថៃ)

ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​
ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​
ភីង​គី សា​វី​កា ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​