តោះ! រៀនធ្វើ​គុយទាវ​ទូក​ តាមបែប​ម្ចាស់ដើម​ (Making Thailand Boat Noodle) ដោយ​ខ្លួនឯង

«គុយទាវទូក» គ្រាន់តែលឺឈ្មោះ​ ក៏ដឹងថា គេ​លក់គុយទាវ​ប្រភេទ​ហ្នឹង​នៅ​លើ​ទូក​ដែរ​ តើ​មែន​ទេ? តែ​តាមពិត​គឺមិនមែន​ទេ «គុយទាវទូក​» សព្វថ្ងៃនេះ មិន​គ្រាន់តែ​លក់​នៅ​លើ​ទូក​ទេ តែ​គឺមានលក់​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេសថៃ និងគ្រប់ទី​កន្លែង​នៅ​ក្រុង​ភ្នំពេញ​។

សម្រាប់​នៅ​ប្រទេសកម្ពុជា ជា​ពិសេស​គឺ​អ្នក​ក្រុងភ្នំពេញ គុយទាវ​ទូក ​កំពុងពេញ​និយម​យ៉ាង​ខ្លាំង​ ក្នុងចំណោម​ពួក​យុវវ័យ​ក្មេង​ៗ។ ហាង​គុយទាវទូក​ជាច្រើន​បាន​ក្លាយ​ជា​កន្លែង​ណាត់ជួប ញ៉ាំ​អាហារ​ លក្ខណៈ​គូស្នេហ៌ គ្រួសារ​ យ៉ាងពេញ​និយម ដោយ​ហេតុ​នេះ​ទើប​គេ​ឃើញ​មាន​ហាង​ គុយទាវទូក កើត​ឡើង​ស្ទើ​គ្រប់កន្លែង​ភ្លាម​ៗ​។

តើ​គេ​ធ្វើ​វា​ដូចម្តេច? តើ​ហេតុ​អ្វី​បាន​ជា​គុយទាវ​ទូក​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ថៃ? វាឆ្ងាញ់​ណាស់​មែនទេ? ចឹង​មានតែ​ទៅ​មើលរបៀប​ធ្វើ​ទាំងអស់គ្នា..៖

គ្រឿងផ្សំសំខាន់ៗ​ សម្រាប់​ដាក់​បន្ថែម​ ក្រៅពី​ទឹក​ស៊ុប​..៖

    1. ខ្ទឹមបារាំង
    2. ខ្ទឹមស
    3. គល់ស្លឹកគ្រៃ
    4. ទឹក​សៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ
    5. ក្រូចឆ្មា
    6. ជី
    7. ប្រហិត (សាច់គោ រឺសាច់ជ្រូង​តាមការចង់​)
    8. សណ្តែងបណ្តុះ
    9. ទឹក​ស៊ុប​ (សាច់គោ រឺ​សាច់ជ្រូកតាម​ការចង់)
    10. គុយទាវ

របៀប​ធ្វើ​ «គុយទាវទូក​»..
តាមធម្មតា គុយទាវ គឺ​ផ្តោតសំខាន់​ទៅ​លើ​ទឹក​ស៊ុប បើទឹកស៊ុប​មិនឆ្ងាញ់​ទេ គ្រឿង​ផ្សំខាង​លើ​ក៏​គ្មាន​ប្រយោជន៌ដែរ។ ដូច្នេះ​លោក​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​រឿង​ធ្វើ​ទឹក​ស៊ុប ដែលនាវា និង​បង្ហាញ​នៅពេល​ក្រោយ​។ សូមទស្សនាវិដេអូ​ ពីរបៀប​ធ្វើខាងក្រោម​ដោយ PailinsKitchen’s Channel..៖

ប្រភព៖ neavea

  • តោះ! រៀនធ្វើ​គុយទាវ​ទូក​ តាមបែប​ម្ចាស់ដើម​ (Making Thailand Boat Noodle) ដោយ​ខ្លួនឯង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: