អត្ថប្រយោជន៍​នៃ​ការ​ផឹក​ទឹកតែ​

អត្ថប្រយោជន៍​នៃ​ការ​ផឹក​ទឹកតែ​

​អត្ថប្រយោជន៍​មួយ​ដ៏ ប្រសើរ​បំផុត​នៃ​ការ​ផឹក​ទឹកតែ​នោះ​គឺថា វា​គឺជា​ភេសជ្ជៈ​ដែល​រួមផ្សំ​នូវ​រសជាតិ ដែល​អ្នក​ចូលចិត្ត ជាមួយនឹង​គុណសម្បត្តិ​ផ្នែក​សុខភាព​ផងដែរ​។ ប្រភេទ​តែ​ផ្សេងៗ​ជាច្រើន គឺ​បាន​បម្រើ នូវ​រសជាតិ និង សារៈប្រយោជន៍​ផ្នែក​សុខភាព​ខុសៗ​គ្នា​ផង​ដែរ​។ ចូរ​ក្រលេកមើល​នូវ លក្ខណៈសម្បត្តិ របស់​វា​ដូច​ដែល​មាន​រៀបរាប់​នៅ​ខាងក្រោម​នេះ ៖

១. ធ្វើអោយ​រាងកាយ​មាន​ថាមពល​
ទឹកតែ​អាច​ជួយ​ផ្តល់ កម្លាំង​អោយ​យើង​បាន​។ វា​មាន​សារជាតិ​កាហ្វេ​អ៊ី​ន តិចជាង កាហ្វេ ប៉ុន្តែ​វា​នៅតែ អាច​ផលិត​នូវ​ថាមពល​ដ៏​ខ្លាំង សម្រាប់​រាងកាយ​។ ប្រសិទ្ធភាព​របស់​វា គឺ​មាន​កម្រិត​ស្រាល ប៉ុន្តែ​វា​ពិតជា អាចជួយ​សម្រួល​ដល់​រាងកាយ​របស់​អ្នក​បាន​មែន ។​

២. ជួយ​រក្សា​អោយ​ឆ្អឹង​រឹងមាំ​
ខុស​ពី​កាហ្វេ ទឹកតែ​អាច​ជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​បាន​។ សារជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​នៅក្នុង កាហ្វេ អាច​ដក​ចេញ​នូវ​ជាតិ​កាល់ស្យូន​ចេញពី​ក្នុង​ឆ្អឹង​របស់អ្នក និង អាច​នាំអោយ​មាន​នូវ​ជំងឺ​ពុក​ឆ្អឹង​បាន ។ តែ​ទោះជា​យ៉ាងណាក្តី ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​ដែល​បាន​ផឹក​ទឹកតែ​ជា​ទៀងទាត់ ក្នុង​រយៈពេល​ដ៏​យូរ​មួយ គឺ​មាន​ឆ្អឹង​រឹងមាំ ជាង​អ្នក​ដែល​មិន​បាន​ផឹក​វា ។​

៣. កាត់បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង​ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល​
ការ​ផឹក​ទឹកតែ អាច​ជួយ​អ្នក​កាត់បន្ថយ បាន​នូវ​ឱកាស​ប្រឈម​នឹង​ការ កើតមាន​នូវ​ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​។ ទឹកតែ​អាចជួយ រក្សា​អោយ​ស​សៃឈាម​របស់​អ្នកយឺត​យា និង ចាក​ឆ្ងាយ​បាន​ពី ការស្ទះ​ខ្លាញ់​នៅក្នុង​ស​សៃឈាម​។ វា​ក៏​អាច បន្ថយ​បាន​ផងដែរ​នូវ​ការ មាន​ជំងឺ​បេះដូង និង បញ្ហា​ស​សៃ ឈាម​បាន​ដល់ ៧០​ភាគរយ ។​

៤.​ការពារ​ជំងឺមហារីក​
ទឹកតែ ជាពិសេស​តែ​បៃតង គឺ​សម្បូរ​ទៅដោយ សារជាតិ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត​។ សារធាតុ​ទាំង នេះ ត្រូវបាន​គេ​ដឹងថា វា​អាច​ជួយ​ការពារ បាន​នូវ​ជំងឺមហារីក​។​

៥. ផ្តល់​នូវ​ជាតិ​ទឹក​បាន​គ្រប់គ្រាន់​
វា​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ពេញនិយម សម្រាប់​មនុស្ស​មួយចំនួន​នោះទេ វា​ក៏​បាន​ជួយ​ផងដែរ ក្នុង តំហែទាំ​នូវ​ជាតិ​ទឹក​អោយបាន​ត្រឹមត្រូវ នៅក្នុង​រាងកាយ​។ វា​ផ្តល់​អោយ​យើង​រាល់គ្នា​នូវ ជាតិ​ទឹក​តាម ដែល​ខ្លួន​យើង​ត្រូវការ​។​

៦. ជួយ​ថែរក្សា​ធ្មេញ​អោយមាន​សុខភាព​ល្អ​
សារជាតិ Tannins ដែល​មាន​នៅក្នុង​ទឹកតែ អាច​ជួយ​រក្សា​ធ្មេញ​អ្នក អោយមាន​សុខភាព​ល្អ​បាន​។ ប្រសិនបើ​អ្នក​ចង់​ការពារ ធ្មេញ​អ្នក​ពី​រាល់​បញ្ហា​ផ្សេងៗ នោះ​អ្នក​គ្រាន់តែ​មិន​ចាំបាច់​ធ្វើការ​បន្ថែម ស្ករ​ទៅ ក្នុង​ទឹកតែ​របស់​អ្នកនោះ​ទេ​។ ត្រូវ​ចង​ចាំ​ថា ជាតិ​ស្ករ​ដែល​អ្នក​បាន​ទទួល​ទាន ក្នុង​រយៈពេល​១​ថ្ងៃ​គឺ​មិនគួរណា​អោយ​លើសពី ១០​ស្លាបព្រា​កាហ្វេ​នោះទេ ។​

៧. វា​មិន​បន្ថែម​នូវ​ជាតិ​កាឡូរី​នោះទេ​
ប្រសិនបើ​អ្នក​មិន​បាន​បន្ថែម​នូវ​ស្ករ ឬ ទឹកដោះគោ​ចូលទៅក្នុង​ទឹកតែ​នោះទេ នោះ​វា​នឹង​មិន​ផ្តល់​អោយ អ្នក​នូវ​ជាតិ​កាឡូរី​បន្ថែម​ទេ​។ ក្នុងពេល​ជាមួយគ្នា​នេះ វា​នឹង​ជួយ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​នូវ វីតាមីន និង សមាសធាតុ​ផ្សំ​តូចៗ ដែល​អ្នក​ត្រូវ​ការ​បាន​ផងដែរ​។​

៨.​ជម្រុញ​ដល់​ការរំលាយ​អាហារ​
ទឹកតែ​ក៏​អាច ជួយ​ផងដែរ ក្នុងការ​ជម្រុញ​លើកស្ទួយ​ដល់ ការរំលាយ​អាហារ​នៅក្នុង​ខ្លួន​អ្នក​។ ទឹកតែ បៃតង​អាចជួយ​អ្នក ក្នុង​ការដុត​បំផ្លាញ​នូវ​កា​ឡូរី​។ នៅពេល​ដែល​អ្នក​បាន​ផឹក​វា នោះ​អ្នក​ពិតជា​បាន​ដុច បំផ្លាញ​នូវ​កា​ឡូរី ជាង​ការ​ដែល​អ្នកប្រើប្រាស់​វា​។ ជា​ម្តងទៀត អ្នក​ត្រូវដាក់​ស្ករ​តិចតួច​បាន​ហើយ ទៅក្នុង ទឹកតែ​បៃតង​របស់​អ្នក​។​

៩.​ការពារ​នូវ​ភាព​ចាស់​មុន​វ័យ​
ដូច​ដែរ​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ទឹកតែ​គឺមាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុក​ស៊ីត ។ គឺថា សមាសធាតុ​ពី​ធម្មជាតិ​ទាំងនេះ អាច​ជួយ​ទប់ស្កាត់​បាន​នូវ ដំណើរការ​នៃ​ប្រតិកម្ម​អុកស៊ីត នៅក្នុង​រាងកាយ និង ការពារ​បាន​ផងដែរ​នូវ ភាព​ចាស់​មុន​វ័យ​។ នេះ​គឺជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​មួយ នៃ​ការផឹក ទឹកតែ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។