ថ្នាំអាស្ពីរីន អាចជួយកំចាត់អង្គែ, ធ្វើអោយសរសៃរសក់ភ្លឺរលោងនិងជួយការពារសក់ជ្រុះ

តើអ្នកដឹងទេថាថ្នាំអាស្ពីរីនមានអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលអស្ចារ្យមួយចំនួនដែលអាចជួយអ្នកបាន? ថ្នាំអាស្ពីរីនអាចត្រូវបានប្រើសម្រាប់គោលបំណងឱសថសម្រាប់ការព្យាបាលសក់ ដែលមនុស្សមួយចំនួនពុំបានដឹងនោះឡើយ។

ជាធម្មតាប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងបានលឺថា ថ្នាំប្រភេទនេះ វាត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយការឈឺចាប់ តែតាមពិតវាបានផ្តល់ប្រយោជន៏ច្រើនជាងនេះទៅទៀត។ វាអាចជួយអោយយើងអាចយកមុនចេញពីមុខ, ការព្យាបាលស្បែកដែលក្រិន, កំចាត់ស្នាមប្រឡាក់ដែលកើតឡើងដោយសារញើសហើយ ជាពិសេសទៅទៀតនោះ វាអាចជួយធ្វើអោយសក់របស់អ្នកស្អាតផងដែរ ដែលក្នុងនោះរូមបញ្ចូលទាំង ការកំចាត់អង្គែ ,ការរបកស្បែកក្បាល, ធ្វើអោយសក់មានពណ៌បែបធម្មជាតិ , ធ្វើអោយសក់មានភាពរលើបរលោង ហើយនិងការពារសក់កុំអោយបាត់បង់ផងដែរ។

ថ្នាំអាស្ពីរីន អាចជួយកំចាត់អង្គែ, ធ្វើអោយសរសៃរសក់ភ្លឺរលោងនិងជួយការពារសក់ជ្រុះ

  • ការកំចាត់អង្គែរ

ទឹកអាស៊ីត salicylic ត្រូវបានគេស្គាល់ថាជាភ្នាក់ងារសំណើមខ្លាំងមួយដែលដើរតួនាទី កំចាត់អង្គែរបានយ៉ាងល្អ ។ វិធីល្អបំផុតដើម្បីប្រើវានៅក្នុងសក់ ដោយគ្រាន់តែអ្នក កម្ទេចបន្ទះថ្នាំគ្រាប់នោះអោយទៅជាម្សៅ ហើយយកវាមកលាយគ្នាជាមួយនឹងសាប៊ូកក់សក់។លាបសាប៊ូនៅលើស្បែកក្បាលរបស់អ្នក ដោយទុកពីរបីនាទី ហើយអ្នកត្រូវលាងសម្អាតសក់ហើយនិងស្បែកក្បាលរបស់អ្នកអោយស្អាត ជាមួយនឹងជាច្រើនដង៕

  • ការធ្វើអោយសរសៃសក់ភ្លឺរលោង

ដោយគ្រាន់តែអ្នកលាយថ្នាំអាស្ពីរីន នៅក្នុងទឹកក្តៅមួយនិងបន្ទាប់មក យកល្បាយនេះមកលាបសក់របស់អ្នក ដោយទុកចោលនៅរយៈពេលពី 10 ទៅ 15 នាទី។ បន្ទាប់មកសក់របស់អ្នកនឹងទទួលបាននូវពណ៌ធម្មជាតិតាមបំណងជាមិនខានឡើយ៕

  • ជួយបំបាត់ស្នាមប្រឡាក់ដោយសារញើស

ថ្នាំអាស្ពីរីនអាចជួយក្នុងការសម្អាតស្បែកក្បាល និងកំចាត់ភាពកខ្វក់ នៅលើស្បែកក្បាលបានយ៉ាងល្អ ។ទឹកអាស៊ីត salicylic ជួយក្នុងការរំលាយកោសិកាស្បែកដែលងាប់ ហើយសាប៊ូកក់សក់វាជួយជម្រះនូវកោសិកាទាំងនេះ។ ចូរអ្នកកំទេចថ្នាំនេះ ហើយលាយជាមួយនឹងសាប៊ូដូចមុនដែរ តែអ្នកអាចប្រើប្រាស់វាតែម្តងប៉ុននោះក្នុងមួយសប្តាហ៏។

  • ថ្នាំអាស្ពីរីនអាចជួយក្នុងការកាត់បន្ថយការបាត់បង់សក់

វាអោយជួយសក់របស់អ្នកកុំអោយជ្រុះដោយសារវាបានរារាំងនៃការផលិតអរម៉ូន prostaglandins D2 នៅក្នុងរាងកាយ។ អ្នកប្រើប្រាស់មួយចំនួនបានអោយដឹងថា សក់របស់ពួកគេលែងជ្រុះបន្ទាប់ពីពួកគេប្រើប្រាស់ថ្នាំនេះ។ (សក់របស់អ្នកនឹងលែងជ្រុះបើសិនជាអ្នកអនុវត្តន៏នៅវិធីសាស្ត្រខាងលើ)៕

ប្រភព៖ khmerwonder

  • ថ្នាំអាស្ពីរីន អាចជួយកំចាត់អង្គែ, ធ្វើអោយសរសៃរសក់ភ្លឺរលោងនិងជួយការពារសក់ជ្រុះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: