កូនប្រុស ទូច ស្រី​លក្ខណ៍ មុខ Cute ខ្លាំង​ម្ល៉េះ​!

6 Videos

សព្វថ្ងៃ តារាចម្រៀងពូកែក្រម៉ិចក្រម៉ើម ទូច ស្រីលក្ខណ៏ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយ ស្វាមីជាជនបរទេសក្នុងជីវភាពហឺុហាគួរសម ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កូនប្រុសរបស់នាង ដែល មានវ័យ ជិតពីរខួបនោះ មានមុខមាត់ស្រស់សង្ហារគួរអោយស្រលាញ់ ។ កូនប្រុសរបស់ ទូច ស្រីលក្ខណ៍ មានឈ្មោះថា មហារិទ្ធ មានមុខមាត់ស្រស់សង្ហារ ដែលកាត់ទៅរក ឳពុកច្រើនជាងម្តាយ ។

កូនប្រុសរបស់ទូច ស្រីលក្ខណ៍ មានសម្បុរសស្អាតគួរអោយស្រលាញ់។ថ្មីៗ នេះ គេបានឃើញរូបថតជាច្រើនសន្លឹករបស់ ទូច ស្រីលក្ខណ៍ និង កូនប្រុសរបស់នាង មើលទៅគួរអោយស្រលាញ់ ។ វាជារឿងធម្មតាទេ កូន ដែលមានឪពុកឬម្តាយជាជនជាតិបរទេស តែងតែមានមុខមាត់ស្រស់ស្អាត កន្លងមកគេសង្កេតឃើញមានដូចជា កូនស្រីរបស់តារាសម្តែងរូបស្រស់ កែវ ស្រីនាង និង អ្នកស្រី សារពណ៌ ជាដើម ។ អ្វីដែលកត់សំគាល់នោះ ទោះបីជាកូនប្រុសរបស់នាង មានអាយុសមល្មមនិងមានកូនទីពីរទៀតក៏ដោយ តែ ទូច ស្រីលក្ខណ៏ មិនទាន់មានបំណងយកកូនទីពីរ ទៀតឡើយ ។

អ្វីដែលគួរអោយសរសើរនោះ ថ្វីត្បិតតែក្លាយជាអ្នកមា្តយគេ ក៏ពិតមែន តែ ទូច ស្រីលក្ខណ៏ នៅតែមានរូបរាងតូចច្រឡឹង និង មានការតុបតែងខ្លួនសិចសីុ ដដែល ។ មានការនិយាយពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា ទូច ស្រីលក្ខណ៍ ទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមី យ៉ាងខ្លាំង ។ សូម្បីតែឪពុកម្តាយក្មេកក៏ស្រលាញ់រូបនាងដែរ។ជាក់ស្តែងពួកគាត់សុខចិត្តជិៈយន្តហោះមកលេង ទូច ស្រីលក្ខណ៍ ក៏ដូចជាមកមើលការសម្តែងរឿង «អាកុកអាច្រវ៉ា»របស់នាង កាលពីចុងឆ្នាំ ២០១៥ ។ ក្រោយពីរៀបការ ទូច ស្រីលក្ខណ៍ ហាក់មិនសូវខ្វាយខ្វល់ជាមួយនឹងការងារសិល្បៈដូចមុន ឡើយ។

តែយ៉ាងណាមួយរយៈកន្លងមកនេះ នាងបានចូលរួមសម្តែងចម្រៀងខារ៉ាអូខេអោយផលិតកម្មហង្សមាស ហើយក៏ជាការបង្ហាញមុខនៅក្នុងកម្មវិធីប្រគុំតន្ត្រី នៅតាមស្ថានីយទូរទស្សន៍នានាផង ។

សូមទស្សនារូបថតកូនប្រុសរបស់ ទូច ស្រីលក្ខណ៍ ទាំងអស់គ្នា តើឃ្យូតកម្រិតណាដែរ? ៕ចេនី