សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរ​ការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​២​ទៀត​នៅ​ខាង​ជើង​ស្ពាន​ជ្រោយចង្វារ​

សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរ​ការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​២​ទៀត​នៅ​ខាង​ជើង​ស្ពាន​ជ្រោយចង្វារ​



ភ្នំពេញ ៖ ដើម្បី​សម្រួល​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ សាលា​រាជធានី​ភ្នំពេញ​បានដាក់​ឲ្យ​ដំណើរ​ការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​២ នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​លេខ​៦៨ ខាង​ជេ​ី​ង​ស្ពាន​ជ្រោយចង្វារ និង​មួយ​កន្លែង​ទៀត ភ្លើងស្តុប​ថ្មី​ទី​៣ នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​សាលា​ដែក ក្នុង​ខណ្ឌឫស្សីកែវ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​នៅ​រសៀល​នេះ​ថា នៅ​វេលា​ម៉ោង ១៤និង០០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​២ នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​លេខ​៦៨ ខាង​ជើង​ស្ពាន​ជ្រោយចង្វារ។

ដោយឡែក នៅ​វេលា​ម៉ោង ១៦និង០០​នាទី​រសៀល ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​ដ​ដែល​នេះ ដែល សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៣ នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​សាលា​ដែក ក្នុង​ខណ្ឌ​ឫស្សីកែវ​ផងដែរ។

អាស្រ័យហេតុនេះ សូម​សាធារណជន​ជ្រាប​និង​ចូលរួម​គោរព​ភ្លើង​ស្តុ​ប​និង​ច្បាប់​ចរាចរ​ទាំងអស់គ្នា​៕