គួរ​ទិញ​iPhone 5​ ទំហំ​ប៉ុន្មាន​GB?

មិន​ត្រឹម​តែ​ពិបាក​សម្រេច​ចិត្ត​ក្នុង​ជ្រើសរើស​ពណ៌​iPhone 5 ខ្មៅ​ឬ​ក៏​ស​នោះ​ទេ ពេល​ខ្លះ​ថែម​ទាំង​ពិបាក​សម្រេច​ចិត្ត​ជ្រើសរើស​ Storage របស់​​ iPhone ផង​ដែរ។ ការ​ជ្រើសរើស​ពណ៌​គឺ​ អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​ការ​ជ្រើសរើស Storage គឺ​អាស្រ័យ​ទៅ​តាម​ទំហំ​ការងារ​ ការ​ប្រើប្រាស់ និង​ការ​កម្សាន្ត​ផ្សេងៗ ដែល​អ្នក​ប្រើប្រាស់​ចង់​បាន​ ។

តើ Storage 16GB, 32GB or 64GB ​មួយ​ណា​ជា​ជម្រើស​របស់​អ្នក ?សម្រាប់ iPhone 5 នៅ​ពេល​ដែល​យើង​បើក​ជា​លើក​ដំបូង​នោះ iOS 6 នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ Update នូវ​កម្មវិធី​មួយ​ចំនួន​មាន​ដូច​ជា Music , Photo និង BookStore ជាដើម។ តាម​ការ​ប៉ាន់​ស្មាន​ ការ​ Update នឹង​កាត់​បន្ថយ​ Space អស់​ជិត 1GB ខណៈ​ការ​ Updateបណ្ដាញ​ទំនាក់​សង្គម​ផ្សេងៗ​អាច​កាត់​ Space ប្រហែល 4MB តែ​ប៉ុណ្ណោះ។អ្វី​ដែល​សំខាន់ និង​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់ Smartphone បច្ចុប្បន្ន​នេះ ផ្ដោត​សំខាន់​ទៅ​លើ​ការ​កម្សាន្ត​មាន​ដូច​ជា ការ​ស្ដាប់​ចម្រៀង ការ​ចាក់​វីដេអូ​កម្សាន្ត និង​បញ្ចូល​ហ្គេម​ផ្សេង។ ចំណែក​ឯ​ផ្នែក​ដែល​នៅ​សេសសល់​នោះ​គឺ សម្រាប់​ E-Book និង កម្មវិធី​ជំនួយ​ការងារ​មួយ​ចំនួន។

ខាង​ក្រោម​​នេះ​ជា​ជម្រើស​ Storage iPhone ប្រិយមិត្ត​អាច​ថ្លឹងថ្លែង​តាម​តម្រូវ​ការ​របស់​ប្រិយមិត្ត បន្ទាប់​មក​ជ្រើស​យក Storage ដែល​សម​ស្រប​នឹង​តម្រូវ​ការ​របស់​អ្នក៖16 GB iPhone 5-អាច​ដាក់​វីដេអូ​រូបភាព​កម្រិត​ស្ដង់ដា HD បាន​ចំនួន ២ រឿង (ឧទាហរណ៍ , “Prometheus” អាច​កាត់​ Space ដល់​ទៅ 3.8 GB) -អាច​បញ្ចូល​វីដេអូ​កម្រិត​ស្ដង់ដា​ធម្មតាចំនួន ៩ រឿង -អាច​ផ្ទុក​ចម្រៀង​ប្រហែល 100 albums (ប្រហែល​ 1,200 បទ) -ហ្គេម​តូច​ចំនួន ៤៥០ ហ្គេម​កាត់​ Space ធំៗ​ចំនួន ១២ -450 E-Books (រួម​មាន​ទាំង​សៀវភៅ​ធម្មតា និង​មាន​រូបភាព)32 GB iPhone 5-វីដេអូ​កម្រិត HD ចំនួន ៥ រឿង ឬ​ក៏​វីដេអូ​រូបភាព​កម្រិត​ធម្មតាចំនួន 20 រឿង -បទចម្រៀង​អាច​ផ្ទុក​បាន 200 albums ប្រហែល 3,000 បទ -អាច​បញ្ចូល​ហ្គេម​ទំហំ​តូច​ៗ​ប្រហែល 900ឬ​ក៏​ 30 ហ្គេម​ដែល​មាន​ទំហំធំ -សៀវភៅ​អាច​រក្សា​ទុក​បាន​ចំនួន 1,100 eBooks64 GB iPhone 5 -វីដេអូ​កម្រិត HD ចំនួន 10 រឿង ឬ​ក៏​វីដេអូ​រូបភាព​កម្រិត​ធម្មតាចំនួន 40 រឿង -បទចម្រៀង​អាច​ផ្ទុក​បាន 400 albums ប្រហែល 6,000 បទ -អាច​បញ្ចូល​ហ្គេម​ទំហំ​តូច​ៗ​ប្រហែល 2000ឬ​ក៏​ 70 ហ្គេម​ដែល​មាន​ទំហំ​ធំ -សៀវភៅ​អាច​រក្សា​ទុក​បាន​ចំនួន 2,250 eBooksបន្ទាប់​ពី​មើល​ជម្រើស​ខាង​លើ តើ​ប្រិយមិត្ត​នឹង​ជ្រើស​យក​លក្ខខណ្ឌ​មួយ​ណា ?

ប្រភព៖ iknow

  • គួរ​ទិញ​iPhone 5​ ទំហំ​ប៉ុន្មាន​GB?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: