រន្ទះ​បាញ់​សម្លាប់​មនុស្ស​ម្នាក់ និង​គោ​២​ក្បាល​នៅ​បន្ទាយមានជ័យ

រន្ទះ​បាញ់​សម្លាប់​មនុស្ស​ម្នាក់ និង​គោ​២​ក្បាល​នៅ​បន្ទាយមានជ័យ



បន្ទាយមានជ័យ ​៖ ​ក្រោយ​ពី​ភាព​រាំងស្ងួត​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​នោះ ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា​នេះ​ ព្រះ​ពិរុណ ​បាន​បង្អុរ​ភ្លៀង​១​មេ​យ៉ាង​ធំ ដោយ​នាំ​មក​ជាមួយ​នូវ​ខ្យល់​ ​ព្រម​ទាំង​រន្ទះ​បាញ់​សម្លាប់​មនុស្ស​ម្នាក់ និង​គោ​២​ក្បាល។

ករណី​រន្ទះ​បាញ់​សម្លាប់​មនុស្ស​នេះ ​កើត​ឡើង​នៅ​រសៀល ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ថ្មី​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ ជនរងគ្រោះ​មានឈ្មោះ ឡាង ឡៃ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​រន្ទះបាញ់ ខណៈ​កំពុង​ត្រង​ទឹក​ភ្លៀង។

ចំណែក​ករណី​រន្ទះបាញ់​សម្លាប់​គោ​២​ក្បាល​(​មេ និង​កូន​) នោះ​វិញ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​សាយ​សាម៉ន​ ឃុំ​ចំណោម​ស្រុក​មង្គល​បូរី៕

រន្ទះ​បាញ់​សម្លាប់​មនុស្ស​ម្នាក់ និង​គោ​២​ក្បាល​នៅ​បន្ទាយមានជ័យ