ប៉ូលិស​ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង គ្រឿងញៀន​ចំនួន​៣២​កញ្ចប់​តូច​០៥​កញ្ចប់​ធំ

ប៉ូលិស​ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង គ្រឿងញៀន​ចំនួន​៣២​កញ្ចប់​តូច​០៥​កញ្ចប់​ធំ



សៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​សង្កាត់​ស្លក្រាម​បាន​ចុះ​ធ្វើការ​បង្ក្រាប ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នូវ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ មនុស្ស ចំនួន​៣​នាក់​និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣២​កញ្ចប់​តូច​៥​កញ្ចប់​ធំ នូវ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប។

លោក​វ​រសេនីយ៍ទោ​អ៊ុំ​ សា​អាត ​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន គឺ​៖ ១-​ឈ្មោះ ណៃ​ដា​រា​កើត​១៩៨៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ឃាត់ខ្លួន​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ពី​បទ​ជួញដូររស់នៅ​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ២-​ឈ្មោះ ណៃ​សុខ​ឌី​ ភេទ​ប្រុស មុខរបរ​រត់​ម៉ូតូឌុប ឃាត់ខ្លួន​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃទី​៣០ ​ខែមេសា​ ឆ្នាំ​២០១៦​ពី​បទ​ជួញដូរ រស់នៅ​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ៣​ឈ្មោះ​គឹម​ សុខ​ជា ភេទ​ស្រី កើត​នូវ​ឆ្នាំ​១៩៨៤ ​ឃាត់ខ្លួន​នូវ​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​ ពី​បទ​ជួញដូរ​មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

អ្នក​ទាំង​៣​នាក់ ក្រោយពី​ការសាកសួរ រួចរាល់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹកស្អែក​ក្នុង​ថ្ងៃទី​០១ ខែឧសភា ​ឆ្នាំ​២០១៦​នេះ​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕