ជីវិត​ផ្លូវភេទ ប្តី​ប្រពន្ធ នៅ​អង់គ្លេស ធ្លាក់ចុះ ដោយសារតែ អ៊ី​ន​ធឺ​ណេ​ត

​ចំនួន​នៃ​ប្តី​ប្រពន្ធ នៅក្នុង​ប្រទេស ចក្រភព​អង់គ្លេស ជា​មធ្យម​មានការ រួមភេទ​បួន​ដង​ក្នុង​មួយខែ នៅ​ឆ្នាំ ២០០០ តែ​មកដល់​ឥឡូវនេះ មាន​ចំនួន​មធ្យម ត្រឹមតែ​បី​ដង​ប៉ុណ្ណោះ ក្នុង​មួយខែ ខណៈ​នៅ​ឆ្នាំ ១៩៩០ ជា​មធ្យម​ប្រាំ​ដង ក្នុង​មួយខែ នេះ​បើ​យោងតាម BBC ចុះផ្សាយ​។​

​ដូច្នេះ តើ​គួរតែ​បន្ទោស​ទៅលើ​អ្វី​? បើ​យោងតាម​លោក​សាស្ត្រាចារ្យ David Spiegelhalter នៃ​សាកលវិទ្យាល័យ Cambridge បាន​មានប្រសាសន៍ថា វាប​ណ្តោ​ល​មកពី អ៊ី​ន​ធើ​ណែ​ត​។​

​ថ្លែង​នៅក្នុង​វិទ្យុ BBC លោក​បាន​ណែនាំ​ថា ស្ថេរភាព​នៃ​ពេលវេលា ដែល​គូ​ស្វាមីភរិយា មាន​ជាមួយគ្នា​ត្រូវ បាន​កាត់បន្ថយ ការប្រើ​អ៊ី​ធើ​ណែ​ត ព្រោះ​វា​បាន​ញែក​រវាង​ជិវិត​សាធារណៈ និង​ជីវិត​ឯ​ជន​របស់ ពួកគេ​ឲ្យ​ដាច់ចេញ​ពីគ្នា​យ៉ាង​ឆ្ងាយ​៕

ប្រភព៖ cen

  • ជីវិត​ផ្លូវភេទ ប្តី​ប្រពន្ធ នៅ​អង់គ្លេស ធ្លាក់ចុះ ដោយសារតែ អ៊ី​ន​ធឺ​ណេ​ត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: