ផល​អាក្រក់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ចំពោះ​ការ​ទប់ទឹក​ភ្នែក

​ទោះជា​ទឹកភ្នែក​សប្បាយរីករាយ ឬ​ឈឺចាប់​ក៏ដោយ ក៏​ទឹកភ្នែក​គឺ​អ្នកគាំទ្រ​ម្នាក់​ដ៏​អស្ចារ្យ ដើម្បី​យើង​រាល់គ្នា​សំរួល​អារម្មណ៍ និង​បន្ថយ​សម្ពាធ​ផ្លូវចិត្ត​ដែរ​។​

​អ្នកជំនាញ​ទាំងឡាយ​បាន​ណែនាំ​ថា បើ​ចង់​យំ គឺ​យំ​ទៅ កុំ​ទុកអោយ​ដំណក់ទឹកភ្នែក​ដាល់​ទៅក្នុង​ភ្នែក​របស់​អ្នក ហើយ​ហូរ​ចុះទៅ​ក្នុង​ក្រពះ​។ អាច “​ឈឺចិត្ត​” ប៉ុន្ដែ​ដាច់ខាត​កុំអោយ​ឈឺក្រពះ​អោយសោះ​។​អាស្រ័យហេតុនេះ យើង​គួរប្រើ​ប្រាស់​ទឹកភ្នែក​អោយបាន​សមស្រប​បំផុត​។​

​តាម​ការស្រាវជ្រាវ​បានអោយដឹងថា ដំណក់ទឹក​ភ្នែកមាន​ប្រយោជន៍​សម្រាប់​ចិត្តសាស្ត្រ​ស្អាតស្អំ​មួយ ប៉ុន្ដែ​បើ​ខំប្រឹង​ទប់ទឹក​ភ្នែក​វិញ គឺ​មានន័យថា “​អត្ដ​ឃាត​ដោយ​សន្សឹមៗ​”​។​

​ទឹកភ្នែក គឺជា​សារធាតុ​រាវ​ម្យ៉ាង​មាន​រសជាតិ​ប្រៃ​ហូរ​ចេញពី​ភ្នែក នៅពេល​មនុស្ស​យើង​សប្បាយ ឬក៏​ព្រួយចិត្ត​។ ទឹកភ្នែក គឺជា​ឱសថ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្តបាន​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​។ អាច​និយាយបានថា ដោយសារ​មូលហេតុ​នេះ​ទើប​ស្ត្រី​មិនសូវ​ដួលសន្លប់ ដាច់​សរសៃឈាម និង​មាន​ជម្ងឺ​ផ្សេងទៀត ដែល​កើតចេញពី​អាការៈតានតឹង​សរសៃ​ប្រាសាទ​ដូច​បុរស​។​​តាម​ស្ថិតិ សមាស​មាត្រ​បុរស​យំ​មានតែ​1/5​នៃ​ស្ដ្រី​តែប៉ុណ្ណោះ​។​

​ផលប្រយោជន៍​របស់​ទឹកភ្នែក​ចំពោះ​សេរី​រា​ង្គ ស្ថិត​នៅត្រង់ថា ពេល​ទឹកភ្នែក​ហូរ ក៏​អាច​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​ខ្លះ​ដែរ​៕​

ប្រភព៖ cen

  • ផល​អាក្រក់​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ចំពោះ​ការ​ទប់ទឹក​ភ្នែក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ចំនេះដឹង
Tags: