Galaxy J5 និង J7 ចេញហើយតម្លៃ ២៥៥ ដុល្លារ និង ៣២០ ដុល្លារអាម៉េរិក

ស្មាតហ្វូន Galaxy J5 ស៊េរីឆ្នាំ២០១៦ និង J7 ស៊េរីឆ្នាំ២០១៦ បានដាក់បង្ហាញជាលើកដំបូង កាលពីចុងខែមុន នៅក្នុងប្រទេសចិន ដែលប្រកាសជាផ្លូវការដោយ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកំណើតរបស់ខ្លួន នៅកូរ៉េខាងត្បូង។

យោងតាម gsmarena ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្រាប់តម្លៃស្មាតហ្វូន ទាំងពីរនេះគឺ ២៥៥ ដុល្លារ និង ៣២០ ដុល្លារអាម៉េរិក ដោយមានពណ៌ ខ្មៅ និងពណ៌មាស សម្រាប់អតិថិជនរបស់ខ្លួន ។

ស្មាតហ្វូន Galaxy J7 នៅកូរ៉េខាងត្បូងគឺ ភ្ជាប់មកជាមួយ អង្គចងចាំ ២ជីហ្គាបាយ និង ៣ជីហ្គាបាយ សម្រាប់កំណែទម្រង់ពេលអនាគត លក់នៅលើទីផ្សារចិន។

ទន្ទឹមជាមួយនឹងគ្នានេះដែរ Galaxy J3 នឹងដាក់បង្ហាញជាផ្លូវការនៅ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ក្នុងពេលឆាប់ៗ។

ប៉ុន្តេសម្រាប់ Galaxy J7 ស៊េរីឆ្នាំ២០១៦ នេះ អ្នកនៅទ្វីបអឺរ៉ុប អាចធ្វើការបញ្ជាទិញ ៕

Galaxy J5 និង J7 ចេញហើយតម្លៃ ២៥៥ ដុល្លារ និង ៣២០ ដុល្លារអាម៉េរិក